ក្រោយសម្រាលកូនរួច! ស្ត្រីជាម្តាយអាចធ្វើរឿងទាំងនេះបានដើម្បបំបាត់ស្នាមសង្វាលើរាងកាយ
ស្ត្រីភាគច្រើនតែងកើតមានអាការបែកសង្វារនៅក្បាលពោះ នៅពេលមានផ្ទៃពោះ ដោយសារតែស្បែកក្បាលពោះពង្រីកខ្លួនទៅតាមទំហំផ្ទៃពោះ ហើយតែងបន្សល់ស្នាម ដែលមិនពេញចិត្ត។
តើមានមូលហតុអ្វីខ្លះដែលមានស្នាមសង្វា? តើព្យាបាលបែបណា? តើគួរបង្ការដូចម្តេចខ្លះ?
មូលហេតុនៃការកេីតឡេីងស្នាមសង្វានៅលេីរាងកាយនិងការការពារ៖
- ដោយសារការមានផ្ទៃពោះ៩០%(ការរីកនៃស្បែក)
- ការពេញវយ័ (មានការកេីននៃអ័រម៉ូន)
- អ្នកដែលឡេីងគីឡូខ្លាំង
- អ្នកដែលប្រេីឡេលាបខ្លួនធ្វេីអោយស្បែកសដែលមានសារធាតុគ័ទីកូអុីត (corticoid or steroid) ធ្វើឲ្យបាត់បង់ស្រទាប់កូឡាជែនក្រោមស្បែក
- អ្នកដែលមានជំងឺស្ត្រេសជាប្រចាំ(stress)ធ្វើឲ្យរាងកាយផលិតគ័ទីសូន(cortisone)ដែលកាត់បន្ថយភាពយឺតរបស់ស្បែក
- ប្រវត្តិគ្រួសារមានកេីតសង្វារ
- អ្នកដែលមានជំងឺជេណេទិកពីកំណេីត(genetics disorder)។ល។
វិធីព្យាបាលស្នាមសង្វានៅលេីរាងកាយ៖
- មានការពិបាកចំណាយថវិការច្រេីននិងពិបាកជាសះស្បេីយ
- ការប្រីឡេសុឺ (laser therapy)
- ការវះកាត់យកសាច់ដែលយ៊ានិងស្លាកស្នាមចេញ
- ការលាបថ្នាំគ្រីមសម្រាប់កាត់បន្ថយ
- ការលាបប្រេងធម្មជាតិ ប្រេងដូងឬ ប្រេងអូលីវ សម្រាប់កាត់បន្ថយ
មធ្យោបាយបង្ការស្នាមសង្វានៅលេីរាងកាយ៖
- រក្សាទំងន់ខ្លួនដែលមានសុខភាពល្អ
- ផឹកទឹកអោយបានច្រេីន
- ញាំបន្លែនិងផ្លែឈេីស្រស់អោយបានច្រេីន(vitamin, mineral, Omega 3)
- កាត់បន្ថយស្រេ្តស (stress)
- ប្រេីប្រាស់គ្រីមឬប្រេងដេីម្បីបង្ការជាមុន
- ប្រេងដូងឬប្រេងអូលីវ (ជាពិសេសលេីក្មេងស្រីដែលមិនទាន់ពេញវ័យ)។ល។
ប្រភព៖ វេជ្ជបណ្ឌិត ឯក ម៉េងលី