សូមចំណាយពេលអាន! បើកូនកើតជម្ងឺមិនគ្រប់ទឹក តើគួរធ្វើដូចម្តេច? តើមានវិធីព្យាបាលឬទេ?

ជាធម្មតារាងកាយរបស់យើងម្នាក់ៗ មានក្រូម៉ូសូមចំនួន៤៦ដែលត្រូវនឹង២៣គូរ ដែលក្នុងនោះពាក់កណ្តាលបានពីម្តាយ ពាក់កណ្តាលបានពីឪពុក។ ជំងឺ ខ្សោយបញ្ញា គឺជាជំងឺដែលកើតឡើងដោយសារលើសក្រូម៉ូសូមទី២១ចំនួនមួយ(មានចំនួន៣)។

ការលើសក្រូម៉ូសូមនេះបណ្តាលឲ្យក្មេងដែលកើតមកមានការថយចុះនូវបញ្ញា អាកប្បកិរិយ៉ានិងបម្រែបម្រួលរួបរាងនៃអវះយះមួយចំនួន។

តើមានកត្តាអ្វីខ្លះដែលបណ្តាលឪ្យកូនរបស់អ្នកកើតជម្ងឺមិនគ្រប់ទឹក? តើគួរបង្ការដូចម្តេច?

Image result for down sydrome baby

១. កត្តាប្រឈមជំងឺ ខ្សោយបញ្ញាមានដូចជា៖

  • ម្តាយពរពោះនៅអាយុច្រើន( ម្តាយមានអាយុលើសពី ៣៥ឆ្នាំ មានអត្រាបង្កើតកូនមានជម្ងឺប្រហែល ១/៤០០ហើយកើនឡើងរឹតតែខ្ពស់ទៅតាមអាយុរបស់ម្តាយ)
  • ឪពុកម្តាយដែលធ្លាប់មានកូនដែលមានជំងឺនេះ នៅពេលមានកូនលើកក្រោយទៀតអាចមានអត្រាខ្ពស់ជាងឪពុកម្តាយដែលមិនធ្លាប់មាន
  • ម្តាយឬឪពុកមានផ្ទុកសែនជំងឺនេះ( តែមិនបង្ហាញជាជម្ងឺ)

២. រោគសញ្ញាជំងឺ ខ្សោយបញ្ញាមានដូចជា៖

ក. ការប្រែប្រួលសារពាង្គកាយមានដូចជា៖

  • មុខសំប៉ែត, ចង្ការខ្លី
  • ថ្ងាស់និងកញ្ចឹងករទូលាយ
  • ភ្នែកបញ្ឆិតទៅលើ
  • ច្រមុះខ្លី, ខ្ទង់ច្រមុះទាប
  • អណ្តាតធំ ហើយលានចេញមកក្រៅជារឿយៗ
  • ដៃជើង ម្រាមដៃ ម្រាមជើងខ្លីៗ
  • ការលួតលាស់មានសភាពយឺតធៀបនឹងក្មេងដែលមានអាយុដូចគ្នា
  • ក្រៅពីនេះ ក្មេងអាចមានបញ្ហាផ្សេងទៀតដូចជា ជំងឺបេះដូង(បេះដូងប្រហោង), បញ្ហាត្រចៀក(ធ្ងន់ត្រចៀកឬថ្លង់)…

ខ. ការប្រែប្រួលអាកប្បកិរិយ៉ានិងប្រាជ្ញាមានដូចជា៖

  • បញ្ញាខ្សោយ មិនងាយចាប់បានព័ត៏មានពីខាងក្រៅដែលនាំឲ្យក្មេងពិបាកក្នុងការទទួលយកនូវការអប់រំពីឪពុកម្តាយឬសាលារៀន
  • មិនចូលចិត្តប្រាស្រយ័ទាក់ទងជាមួយមនុស្សជុំវិញខ្លួន
  • ចូលចិត្តធ្វើកាយវិការប្លែកៗតែឯងដូចជា ទះដៃម្នាក់ឯង, និយាយម្នាក់ឯង
  • សកម្មភាពប្រចាំថ្ងៃដូចជា ញ៉ាំ, បន្ទោបង់, ថែរទាំខ្លួនប្រាណត្រូវមានអ្នកជួយ…
Image result for down sydrome baby

៣. វិធីការការពារជំងឺ ខ្សោយបញ្ញាមានដូចជា៖

  • មិនគួរយកបុត្រនៅអាយុច្រើននោះទេ( លើ ៣៥ឆ្នាំ)
  • ប្រសិនបើមានប្រវត្តិមានកូនបែបនេះម្នាក់ហើយ គួរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើចង់មានកូនបន្ទាប់ទៀត
  • វិនិច្ឆយ័ឲ្យបានឆាប់រហស័ពេលដែលក្មេងមិនទាន់កើត(ជាធម្មតាចាប់ពីសប្តាហ៍ទី១២ទៅ គឺអាចវិនិច្ឆយ័បានហើយដោយប្រើវិធីដូចជា ការអេកូ, Triple Test, Double Test ឬយកទឹកភ្លោះទៅពិនិត្យ)

៣. វិធីព្យាបាលជំងឺ ខ្សោយបញ្ញាមានដូចជា៖

  • ជំងឺ Down មិនអាចព្យាបាលឲ្យជានោះទេ ក្មេងដែលកើតជំងឺនេះហើយត្រូវរស់នៅក្នុងសភាពពបែបនេះអស់មួយជីវិត, ដូច្នេះការវិនិច្ឆ័យឲ្យបានឆាប់រហ័សមុនពេលកើតមានសារះសំខាន់បំផុត។
  • ការព្យាបាលសំខាន់បំផុតគឺព្យាយាមអប់រំកែប្រែចរិតលក្ខណះ អាកប្បកិរិយារបស់គាត់, កិច្ចការទាំងនេះត្រូវការការចូលរួមយ៉ាងធំបំផុតពីអាព្យាបាលរបស់ក្មេង។
  • ក្នុងប្រទេសអភិវឌ្ឍន៏មួយចំនួនគេមានបង្កើតថ្នាក់រៀនជាពិសេសសំរាប់ក្មេងដែលកើតជំងឺនេះ។
  • ក្រោមការអប់រំ ណែនាំរបស់អាណាព្យាបាលនិងសាលារៀន ពួកគាត់អាចកែប្រែបញ្ញាញាណ អាកប្បកិរិយាបាននូវក្នុងកម្រិតណាមួយ( ពួកគាត់ក៏អាចក្លាយជា តន្តី្រករ, វិចិត្រករ, និងតួនាទីផ្សេងៗទៀតក្នុងសង្គមបានដូចមនុស្សធម្មតាដែរ)។
Image result for down sydrome baby

សរុបមក៖ ដើម្បីពិនិត្យជំងឺ កូនមិនគ្រប់ទឹក ឬហៅ Down syndrome ស្ត្រីជាម្តាយពេលពពោះបាន១២អាទិត្យ ត្រូវទៅពិនិត្យ អេកូ វាស់កំរាស់ស្បែកកញ្ចឹងករកូន NT និងយក ឈាមម្តាយធ្វើតេស Double test ឬអាចតេស NIPT(Non invasive Prenatal Testing) នៅអាយុកូនចាប់ពី១០អាទិត្យឡើង និងអាចបន្តចោះយកទឹកភ្លោះ យកកោសិកាកូនទៅពិនិត្យរកមើលចំនួនក្រូម៉ូសូមខុសធម្មតា នៅអាយុកូនបាន១៦អាទិត្យឡើង.

ប្រភពអត្ថបទ:Page: KH Doctor និង វេជ្ជបណ្ឌិត សឿចន្ទ័ វិសាល