ជាការពិតឬទេ? ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងានកូនកើតមកឆ្លាត ពូកែ

ប្រជាជន​ខ្មែរ​យើង​ជាច្រើន​តែង​និយាយ និង​អនុវត្ត​ត​គ្នា​ពីជំនឿនៃ​ការ​ញ៉ាំ​ពង​ក្ងាន ថា​អាច​ជួយ​ឲ្យ​កូន​មាន​ភាព​ឆ្លាតវៃ​បាន ហើយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ស្រីៗកំពុងមានផ្ទៃពោះ​​ចាប់ផ្ដើម​ញ៉ាំពង​មួយ​ប្រភេទទៀត គឺ​ពង​អូទ្រីសនាំចូល​ពីបរទេស។

តើការញុំាពងក្ងានធ្វើឪ្យកូនឆ្លាតមេនទេ?

ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់យើងនឹងធ្វើការ​បកស្រាយ​ដូច​ខាងក្រោម៖

Image result for ម៉ាក់ៗញ៉ាំពងក្ងាន

​មិន​ថា​ពង​មាន់ ទា ក្ងាន អ្វី​ទេសុទ្ធតែ​ល្អ និង​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ដែល​ស្ត្រី​ចាំបាច់​ត្រូវការ​ទៅ​ចិញ្ចឹម​សរីរាង្គ។ ក្រៅពី​ប្រូតេអ៊ីន ស៊ុត​ក៏​សម្បូរ​ជាតិ​កូលីន​ដែល​ជួយ​ទ្រទ្រង់​សុខភាពម្តាយ និង​ការ​វិវត្ត​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ។ ប៉ុន្តែ​គ្រូពេទ្យ​តែងតែ​ណែនាំ​ម៉ាក់​ៗ​ឲ្យ​ញ៉ាំ​ស៊ុត​ឆ្អិន ហើយ​ស៊ុត​ឆៅ​គួរ​ចៀសវាង ព្រោះ​អាច​មាន​មេរោគ​មួយ​ចំនួន​ប៉ះពាល់​​ទាំង​ម៉ាក់ និង​កូន។

ការ​ញ៉ាំ​ពង​ក្ងាន អូទ្រីស កូន​ឆ្លាត​នោះ ​លោក​វេជ្ជបណ្ឌិត គាន់ អូន សូម​បដិសេធ ដោយ​លើក​ឡើង​ថា ស៊ុត​ទាំងអស់​សុទ្ធតែ​មានអត្ថប្រយោជន៍ដូច​គ្នា គ្រាន់តែ​ពង​មាន់ ពងទា វា​តូច​ជាង និងមាន​តម្លៃ​ថោក ហើយ​បើពង​អូទ្រីស​ជា​របស់​កម្រ។

ឧទាហរណ៍៖ ​អ្នក​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាល​ញ៉ាំ​តែ​ពង​គ្រួច កូន​ក៏​នៅ​តែ​ឆ្លាត​នោះ បែប​នេះ​មកពី​អី​វិញ ពោល​គឺ​ញ៉ាំ​ពង​សត្វអ្វី​ក៏​ល្អ​ដូចគ្នា​។

Image result for ពងក្ងាន

សារៈប្រយោជន៍ នៃ​ពង​ក្ងាន​

  • ពង​ក្ងាន សម្បូរ​សារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និង​សារធាតុ​រ៉ែ​
  • ពង​ក្ងាន មាន​ផ្ទុក​វីតាមីន A, D, E វី​បូ​ហ្លា​វីន ថ្យា​មីន ជាតិ​ដែក ផូស្វ័រ និង​កាល់ស្យូម​
  • កូ​លីន (Choline) ៖ ពង​ក្ងាន​មួយ មាន​ជាតិ​កូ​លីន​ប្រហែល ៣៧៩ មី​លី​ក្រាម (​កូ​លីន មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​លូតលាស់​នៃ​កោសិកា​)
  • ពង​ក្ងាន ជួយ​ដល់​ការលូតលាស់ របស់​ខួរក្បាល និង​កោសិកា​សរសៃប្រសាទ​។​
  • ​វីតាមីន និង​សារធាតុចិញ្ចឹម​ល្អៗ​ទាំងនេះហើយ ដែលជា​មូលហេតុ អាច​នាំ​ឲ្យ​កូន​របស់​អ្នក មាន​សុខ​ភាពល្អ និង​ឆ្លាត​វៃ​។ យ៉ាងណាមិញ បងប្អូន​អាច​ញ៉ាំ​ពីរ​បី​គ្រាប់​ទៅ កុំ​ឲ្យ​ស្តាយក្រោយ​។​

​ប្រការគួរប្រុងប្រយ័ត្ន​

  • បើ​អ្នក​មិនអាច​ទ្រាំ នឹង​រសជាតិ​វា​បានទេ ចូរ​កុំ​បង្ខំ​ញ៉ាំ​វា​អី អ្នក​អាច​ញ៉ាំ​ពងមាន់ ឬ​ពង​ទា​បាន​ដូចគ្នា​
  • ពង​ក្ងាន មាន​កូ​លេស​ស្តេ​រ៉ុល​ខ្ពស់ ដូច្នេះ ស្ត្រី​ជា​ម្តាយ​គួរ​មានការ​ប្រុងប្រយ័ត្ន ហើយ​យក​ល្អ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕

សរុបមក៖ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា ការ​និយម​ញ៉ាំ​ពង​ក្ងាន ពង​អូទ្រីស ​សម្រាប់​គ្រួសារ​ទំនើប​ស៊ីវិល័យ ឬ​កូន​អ្នក​មាន​ៗ​ប៉ុណ្ណោះ ហើយ​គុណ​សម្បត្តិ​វា​មិន​ខុស​ពី​ពង​មាន់ ទា ក្រួច អ្វី​នោះ​ទេ តែ​បើ​យើង​ចង់​ប្លែក និង​មាន​ថវិកា​ញ៉ាំ​ក៏​មិន​ខុស​ដែរ។

ដកស្រង់ពី៖ hello krupet