ផ្ងើរជូនស្វាមីគ្រប់រូប! ពេលប្រពន្ធមិនសប្បាយចិត្ត ប្តីគួរតែធ្វើរឿងបែបនេះ

ភរិយាគ្រប់រូបរមែងតែងមានរឿងមិនសប្បាយចិត្តដែលតែងតែត្រូវការអ្នកយល់ចិត្តខ្លួននោះគឺ ស្វាមី ក៏ប៉ុន្តែនៅមានស្វាមីមួយចំនួនមិនទាន់យល់ចិត្តភរិយានោះឡើយ ដែលអាចបង្កឪ្យភរិយាមានអារម្មណ៍តូចចិត្ត គ្នានអ្នកយល់ កើតមានអារម្មណ៍មួរម៉ៅ ក្តៅក្រហាយ ដូច្នេះហើយភរិយាគ្រប់រូបតែងតែចង់បានស្វាមីម្នាក់ដែលយល់ពីខ្លួនគ្រប់ពេល។

តើស្វាមីគួរធ្វើបែបណា ដើម្បីបំពេញចិត្តរបស់ភរិយា?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការលួងប្រពន្ធឲ្យសប្បាយចិត្ត៖

Image result for husband Comfort wife

១. អ្នកមិនគួររំពឹងឲ្យប្រពន្ធអ្នកកែចរិតរបស់គេទេ ដោយអ្នកគួរតែកែប្រែចិត្តអ្នកជាមុនសិន ទើបអ្នកអាចលួងគេឲ្យសប្បាយចិត្តឡើងវិញ មិនឈ្លោះគ្នាព្រោះតែគេមានអារម្មណ៍មិនល្អ។

២. ទោះបីជាប្រពន្ធអ្នកមិនត្រូវក៏ដោយ ក៏អ្នកមិនគួរលើកឡើងភ្លាមដែរ ដោយគួរតែទុកដល់ស្អែក ទើបលើកហេតុផលមកនិយាយ។ ដូចនេះ ដំបូងអ្នកគួរតែរក្សាចិត្តស្ងប់ជាមុនសិន ទើបអាចធ្វើឲ្យប្រពន្ធអ្នកមានចិត្តស្ងប់ដែរ មិនធ្វើឲ្យរឿងកាន់តែធំ។

Image result for husband Comfort wife

៣. អ្នកគួរតែឈរខាងប្រពន្ធជានិច្ច ហើយជេរអ្នកដែលធ្វើឲ្យប្រពន្ធអ្នកខឹងឲ្យកាន់តែខ្លាំងជាងប្រពន្ធអ្នក ទើបអាចធ្វើឲ្យអារម្មណ៍របស់គេរាងស្ងប់មកវិញ។ នៅពេលដែលអារម្មណ៍គេស្ងប់ នឹងស្រួលនិយាយគ្នា​ មិនធ្វើឲ្យរឿងកាន់តែស្មុគស្មាញ។

៤. អ្នកមិនគួរនិយាយពាក្យដែលមិនគួរនិយាយចេញមកឡើយ ដូចជាពាក្យបញ្ឈឺជាដើម ព្រោះបើអ្នកមិនប្រយ័ត្ន ហើយនិយាយចេញមក នឹងអាចបំផ្លាញមនោសញ្ចេតនាអ្នកភ្លាមតែម្តង៕