គ្រប់ខែហើយ! កត្តាដែលធ្វើឪ្យអ្នកឈឺពោះយូរពិបាកនៅពេលសម្រាល
ពេលឈឺពោះសម្រាលកូនស្ត្រីមួយចំនួនចំណាយពេលតែប៉ុន្មានម៉ោង ឯអ្នកខ្លះទៀតឈឺពោះរាប់ម៉ោង ឈានចូល១ ឬ២ ថ្ងៃឯណោះ ទម្រាំអាចសម្រាលកូនតាមធម្មជាតិមកបាន។ អាស្រ័យហេតុនេះ Parenting-tip នឹងលើកយកចំណុចដែលធ្វើឪ្យអ្នកម្តាយសម្រាលកូនយូរ ពិបាកខុសពីធម្មតា។
តើមានកត្តាអ្វីខ្លះដែលធ្វើឪ្យអ្នកពិបាកពេលសម្រាលចំណាយពេលយូរ?
ខាងក្រោមនេះយើងនឹងបង្ហាញពីកត្តា៣ដែលអាចឪ្យអ្នកពិបាកក្នុងការសម្រាល៖

១. កម្លាំងរបស់អ្នកម៉ាក់
កាលណាស្ត្រីពពោះធ្វើការនឿយហត់ មិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ គួបផ្សំនឹងការមានបញ្ហាសុខភាព ដោយមានជំងឺអ្វីមួយប្រចាំកាយទៀតនោះ សុខភាពទៅជាខ្សោយ គ្មានកម្លាំងកំហែង ធ្វើឲ្យការកន្ត្រាក់ស្បូនមានកម្លាំងខ្សោយ កន្ត្រាក់មិនបានល្អ ការឈឺពោះអូសបន្លាយយូរ ជួបឧបសគ្គក្នុងការសម្រាលតាមធម្មជាតិ។
២. ទំហំកូនថ្លោសខ្លាំងពេក
ទំហំកូនមានបញ្ហាចោទធំៗ២ ទី១កូនថ្លោសខ្លាំងពេក ឯទី២ក្បាលទារកធំពេក ក៏ពិបាកក្នុងការសម្រាល ធ្វើឲ្យឈឺពោះអូសបន្លាយយូរ ករណីខ្លះតម្រូវឲ្យសម្រាលដោយវះកាត់ បើម៉ាក់ៗប្រឹងអស់លទ្ធភាព ហើយសុខភាពកាន់តែខ្សោយៗទៅទាំងម្តាយទាំងកូន។

៣. ត្រគាករបស់អ្នកម្តាយ
ផ្លូវឆ្លងកាត់សំដៅលើទំហំអាងត្រគាករបស់ម្តាយដែលជាផ្លូវសម្រាប់សម្រាលកូន តើទូលាយ អំណោយផលល្អ អាចឲ្យកូនកើតចេញមកក្រៅបានស្រួលដែរឬទេ? ចំពោះស្រីៗដែលមានអាងត្រគាកតូច ហើយកម្ពស់មិនសូវបាននោះ ច្បាស់ជាការឈឺពោះសម្រាលកូនអូសបន្លាយយូរដូចករណីខាងលើដែរ។
ដកស្រង់ពី៖ hello krupet