ប្រការខ្លាចកូនឈឺពោះ! អ្នកម៉ាក់ក្រោយពីឆុងទឹកដោះគោហើយទុកបានតែប៉ុន្មានម៉ោងនេះប៉ុណ្ណោះ
ម៉ាក់ៗខ្លះ ព្រោះតែមិនចង់ខ្ជះខ្ជាយទឹកដោះគោដែលកូនទើបម៉ឹមបន្តិច ឬឆុងហើយកូនមិនបៅ ច្រើនតែស្ដាយក៏យកទៅទុក ឬក្លាស្សេក្នុងទូទឹកកក ដើម្បីឲ្យកូនញ៉ាំពេលក្រោយទៀត។
តើទឹកដោះគោឆុងរួចអាចរក្សាទុកបានប៉ុន្មានម៉ោង មិនខូចគុណភាព?
សម្រាប់ទឹកដោះគោឆុងហើយ៖

- បើមិនទាន់បៅ ទុកបាន2ម៉ោង នៅខាងក្រៅ
- បៅហើយ ទុក បាន 1 ម៉ោង នៅខាងក្រៅ (មិនអាចក្លាសេ)
- មិនទាន់បៅទុកបាន 24ម៉ោងក្លាសេ ក្នុងទូរទឹកកក កន្លែងមិនកក
- ហាមមិនឲដាក់ទឹកដោះគោឆុងហើយនៅកន្លែងកកទេ
ទឹកដោះគោឆុងនៅសល់ អាចយកទៅទុកនៅកន្លែងដែលមានសីតុណ្ហភាពធម្មតាតែទុកបានយ៉ាងយូរ ២ ម៉ោងប៉ុណ្ណោះ។ បើទុកយូរជាងនេះ ទឹកដោះគោខូចគុណភាពហើយ ត្រូវចាក់វាចោល កុំទៅស្ដាយអី ព្រោះពេលឲ្យកូនបន្តបៅទឹកដោះគោទាំងនោះ អាចធ្វើឲ្យឈឺពោះ ក្អួត ឬរាករូសក៏មាន លើសពីនោះ មេរោគនឹងចាប់លូតលាស់ក្នុងទឹកដោះគោ។
ម៉ាក់ៗដែលឲ្យកូនម៉ឹមដោះគោត្រូវចងចាំថា ទឹកដោះគោខុសពីទឹកដោះម្ដាយ ព្រោះទឹកដោះម្ដាយអាចរក្សាទុករហូតទៅដល់ច្រើនថ្ងៃ ប្រសិនបើយើងយកទៅបង្កក។

សូមបញ្ជាក់ថា ការឆុង ម្សៅ ដោះគោ ជាមួយទឹកដាំពុះល្អ បំផុត ប៉ុន្តែ ទុកទឹកដែលដាំពុះឲត្រជាក់សិន។ ប្រសិនបើកូនម៉ឹមផង ឈប់ផង ពេលឈប់យើងត្រូវយកគម្របទឹកដបទឹកដោះគោមកបិទភ្លាមៗ ហើយបើអស់ហើយត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗ ព្រោះបើទុលចោលវានឹងមានកំណកជាប់ដប ធ្វើឲ្យពិបាកលាងសម្អាត ឬងាយនឹងកើតមេរោគ។
ចំណែកការលាងស្អាតត្រូវប្រើជាមួយសាប៊ូ បន្ទាប់មកស្ងោរសម្លាប់មេរោគ ត្រូវរលាស់ទឹកឲ្យស្ងួត ដើម្បីកុំឲ្យដបបែកញើស និងទុកដាក់នៅកន្លែងស្ងួត ស្អាត បិទឲ្យជិត កុំឲ្យមានធូលីចូល។
ដកស្រង់ពី៖ Similac.com