ពិបាកណាស់! កូនតូចចេះតែប្រកែកមិនបៅដបទឹកដោះ តើគួរធ្វើដូចម្តេច?

ស្រីៗ​គ្នា​យើង​យក​ល្អ ក្រោយ​សម្រាល​បេប៊ីរួច គួរ​ឲ្យ​កូន​បៅដោះ​យ៉ាង​ហោច​ណាស់​ពី ៤-៦ខែ ឬ​យូរជាង​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប៉ុន្តែ​គ្នា​យើង​ខ្លះ​រវល់​ខ្លាំង អត់​មាន​ពេល​បំបៅ ក៏​ប្តូរ​ប្រើ​ដប​ជំនួស​វិញ។

តើមានបព្ហាអ្វីខ្លះពេលកូនអត់​ចូលចិត្ត​បៅ​ដប​ដោះ​គោ?

ចង់​ដឹងសូមម៉ាក់ៗចំណាយពេលអានដើម្បីជួយ​អ្នកម៉ាក់មានភាពងាយស្រួល។

Image result for baby don't eat Breastfeeding

១. ត្រូវធ្វើឲ្យបេប៊ីអារម្មណ៍ដូចជាបៅដោះម៉ាក់ៗ

បេប៊ី​អាច​ចូលចិត្ត​ដប​ទឹកដោះគោ នៅពេល​មាន​រសជាតិ ក្លិន ដូច​បៅ​ដោះម៉ាក់ បើអូនៗ​រើស​ពេក យើង​អាច​បូម​ទឹកដោះ​ភ្លាម ឲ្យ​ទៅ​អូនៗ។ បើអូនៗ​នៅ​តែ​មិន​ព្រម​បៅ​ដប ត្រូវ​រក​ទិញ​ដប​មាន​ក្បាលដោះ​សឹង​តែ​ដូច​ដោះ​ម៉ាក់។

២. នៅឲ្យឆ្ងាយពីអូនៗ

គ្រូពេទ្យ​តែង​ផ្តល់​យោបល់​ឲ្យ​យើង​នៅ​ឆ្ងាយ​ពី​អូនៗ​បន្តិច ដូចជា មិនបាច់​បំបៅ​ផ្ទាល់ ទោះ​នៅ​ក្នុង​ផ្ទះ​តែ​មួយ គួរ​នៅ​បន្ទប់​ផ្សេង​គ្នា ទុក​ឲ្យ​ប៉ាៗ ឬ​សាច់ញាតិ​ផ្សេង​ទៀត​បំបៅ​អាអូន​ក៏​បាន។

៣. បន្ថែមសារធាតុផ្អែម

ម៉ាក់ៗ​មាន​បទ​ពិសោធ​ច្រើន​រឿង​នេះ ណែនាំ​ថា​គ្នា​យើង គួរ​បន្ថែម​អ្វីមួយ​ទៅ​ក្នុង​ដប​ដើម្បី​ឲ្យ​រសជាតិ​កាន់តែ​ឆ្ងាញ់។ ម៉ាក់ៗ​ដទៃ​ទៀត​ក៏​គិត​ដូចគ្នា​ដែរ ស្ករ​ជា​ជម្រើស​មិន​ល្អ ប៉ុន្តែ​អាច​ជា​ជម្រើស​មួយ​ធ្វើ​ឲ្យ​អូនៗ​ទទួល​យកដប​ទឹកដោះគោ។ យើង​អាច​ផ្សើម​ក្បាល​ដោះ​លើ​ដប ដាក់ស្ករ​បន្តិច។ យ៉ាងណា វិធីនេះ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​ជាមុន។

Image result for baby don't eat Breastfeeding

៤. ប្រើពែងជំនួសដប

បើអូនៗ​នៅ​តែ​មិន​បៅ​ដប អាច​ប្រើ​ពែង​ជំនួស ប៉ុន្តែ​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​សិន។ យើង​ត្រូវ​រៀន​ពីរ​បៀប​ប្រើ​ពែង ដើម្បី​បញ្ចុក​អូនៗ​ឲ្យ​បាន​ត្រឹម​ត្រូវ បញ្ចុក​មិន​ត្រឹមត្រូវ អាច​ធ្វើ​ឲ្យអូនៗ​ឈ្លក់។

៥. មានភាពអំណត់

ធ្វើឲ្យ​អូនៗ​ព្រម​បៅ​ដប ម៉ាក់ៗ​អាច​ប្រើ​ពេល​យូរបន្តិច អាច ២-៣ ថ្ងៃ ២-៣ សប្តាហ៍ ឬ​ចូល​ដល់​ខែ​ក៏​មាន។ គ្នា​យើង​ខ្លះ​អាច​ប្រើ​ដប​ទឹកដោះ ១០ ប្រភេទ​ខុសៗគ្នា​ក្នុងរយៈពេល ២ ខែ ដើម្បី​ដឹងថា​ដបណា​អូនៗ​ចូល​ចិត្ត។ ចឹង​យើង​ត្រូវ​សាកល្បង និង​អំណត់​ឲ្យ​បាន​ច្រើន។

Image result for baby don't eat Breastfeeding

៦. ជ្រើសរើសពេលត្រឹមត្រូវ

ពេលវេលា​សំខាន់​ណាស់ សម្រាប់​ការ​បំបៅអូនៗ​ដោយ​ប្រើដប យើង​គួរ​ជំរុញ​បន្តិច​ម្តងៗ កុំបង្ខំ។ ពេល​ល្អបំផុត គឺ​ពេល​អូនៗមិន​ឃ្លានខ្លាំង​ពេក មិនឆ្អែត​ខ្លាំងពេក មិន​អស់កម្លាំង មិន​មួម៉ៅ អាច ៣០-៦០ នាទីក្រោយ​បំបៅដោះ ឬ​ផ្តល់​អាហារ។ បើបេប៊ី​យើង​បង្ហាញ​សញ្ញា​គ្មាន​ផាសុកភាព ឈប់​ភ្លាម! ព្យាយាម​ម្តងទៀតនៅ​ពេល​ក្រោយ។ សំខាន់​ឲ្យអូនៗស៊ាំ​នឹង​ដប​ទឹក​ដោះគោ ទើបអូនៗ​សប្បាយ​នឹង​ទទួលយក​អ្វីដែល​ថ្មី។

ដកស្រង់ពី៖ Hello គ្រូពេទ្យ