ពិសេសខ្លាំងណាស់! របបអាហារធ្វើឪ្យម្តាយសំបូរទឹកដោះសម្រាប់ទារកប៉ៅ

ម៉ាក់ៗជាច្រើនអាច​ជួប​បញ្ហា​ខ្វះ​ទឹកដោះ​ឲ្យ​កូនបៅ ដែល​អាចជាមូលហេតុមួយធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ជ្រើសរើសម្សៅទឹកដោះគោដើម្បីផ្តល់អោយកូនៗ​ជំនួស​វិញ។ វាពិបាកខ្លាំងណាស់នៅពេលដែលអ្នកជាម្តាយហើយគ្នានទឹកដោះគ្រប់គ្រាន់សម្រាប់កូនរបស់អ្នក។ ទារកគ្រប់រូបគឺត្រូវការទឹកដោះអ្នកម្តាយខ្លាំងណាស់ នៅពេលទើបកើតថ្មី។

តើមានវិធីអ្វីខ្លះដែលជួយអ្នកម្តាយសំបូរទឹកដោះ?

តាមពិត​បញ្ហា​ខ្វះ​ទឹកដោះ​អាច​ដោះស្រាយបាន ប្រសិនបើ​អ្នកអនុវត្ត​វិធី​មួយចំនួនដូចខាងក្រោម​នេះ ៖

Image result for breastfeeding

.ទទួលទាន​អាហារ​បំបាត់​ភាព​តានតឹងអារម្មណ៍​​អាច​កាត់បន្ថយ​ការផ្គត់ផ្គង់​ទឹកដោះ ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​ទទួលទាន​បន្លែ​បៃតង ដូចជា​ស្ពៃ និង​គ្រាប់​ធញ្ញជាតិ គឺ​ល្អ​បំផុត​សម្រាប់​ជួយ​ជួសជុល​ប្រព័ន្ធ​សរសៃប្រសាទ​ឲ្យ​ប្រសើរ​ឡើងវិញ។

២.បន្ថែម​ខ្ទឹមសការស្រាវជ្រាវ​បានបង្ហាញ​ថា ការទទួល​ទាន​ចំណីអាហារ​ដែល​បន្ថែម​ខ្ទឹមស​ចូល អាចជួយ​ធ្វើ​ឲ្យ​ទារក​បៅដោះ​បាន​ច្រើន ហើយ​ការ​បៅដោះ​កាន់តែច្រើន សុដន់​របស់​អ្នក​ម្តាយ​នឹង​ផលិត​ទឹកដោះ​កាន់តែច្រើន​ដែរ។

ខ្ទឹមសថៃធ្លាក់ថ្លៃ ខណៈថៃប្រើខ្ចឹមសអស់ជាង១លានតោនរៀងរាល់ឆ្នាំ | Cambotrips

៣.ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើនទឹកដោះ​មាន​ជាតិ​ទឹក​ចាប់ពី ៨០ ទៅ៩០ភាគរយ ដូច្នេះ​វា​មិនមែនជា​រឿង​ភ្ញាក់ផ្អើល​ទេ ដែល​ទឹក​អាចជួយ​រក្សា​ការផ្គត់ផ្គង់​ការផលិត​ទឹកដោះ​សម្រាប់​ទារក​បាន​គ្រប់គ្រាន់។

៤.ទទួលទាន​ជាតិ​កាល់ស្យូម​ឲ្យ​បាន​ច្រើនប្រសិនបើ​អ្នក​ស្ថិតក្នុង​ដំណាក់កាល​មក​រដូវ ការផលិត​ទឹកដោះ​របស់​សុដន់​អាច​នឹងមាន​ការធ្លាក់ចុះ។ ហេតុនេះ​អ្នក​ម្តាយ​គួរ​បង្កើន​ការទទួល​ទាន​ជាតិ​កាល់ស្យូម​ឲ្យ​បាន​ច្រើន​ទាំង​មុន នឹង​អំឡុងពេល​មក​រដូវ។

៥.ទទួលទាន​ចេក មិន​ត្រឹមតែ​ជា​អាហារ​ដែល​អាចជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​បានល្អ និង​បន្ទន់​លាមក​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​អាចជួយ​រក្សា​ការផលិត​ទឹកដោះ​ពេញ២៤ម៉ោង។

Eating A Banana Every Day Does This To Your Body

៦.ទទួលទាន​អាហារ៥ដង​ក្នុង​មួយថ្ងៃកូន​របស់​អ្នកត្រូវការ​វីតាមីន​គ្រប់គ្រាន់​តាមរយៈ​ទឹកដោះ ដើម្បី​ផ្គត់ផ្គង់​ការលូតលាស់​ទាំង​រាងកាយ និង​ស្មារតី។ ដូច្នេះ​អ្នក​ត្រូវ​ទទួលទាន​ឲ្យ​បាន​ញឹកញាប់ ៥ដង​ក្នុង​មួយថ្ងៃ។

៧.ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ការស្រាវជ្រាវ​បានបង្ហាញ​ថា របប​អាហារ​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​ចាំបាច់​បំផុត​សម្រាប់​ការបង្កើន​ទឹកដោះ ហើយ​ថែមទាំង​ជួយ​ជំរុញ​ដល់​ការលូតលាស់​ខួរក្បាល​ទារក​ថែមទៀត៕

អនុវត្តវិធីទាំង៦នេះ ជួយដល់ការរំលាយអាហារបានលឿន - Hello Krupet

៨.​ ទទួលទានទឹកដោះគោសំរាប់ស្រ្តីពពោះអ្នកម៉ាក់ជាច្រើនយល់ច្រឡំថាម្សៅទឹកដោះស្រ្តីពពោះ (pregnant mother formula) សំរាប់ប្រើចំពោះស្រ្តីក្នុងពេលកំពុងពពោះប៉ុណ្ណោះ តាមពិតអ្នកគួរបន្តប្រើវាដល់ ៦ខែក្រោយសំរាល ព្រោះវាមិនត្រឹមតែជួយអោយម៉ាក់ៗសំបូរទឹកដោះទេ ថែមទាំងជួយស្តារសុខភាព និងរាងកាយអ្នកម្តាយឡើងវិញបន្ទាប់បាត់បង់ថាមពលក្នុងពេលពពោះ និងសំរាលផងដែរ៕

ដកស្រង់ពី៖ heatlth.com