វីរុសកូរ៉ូណា (កូវីដ 19)៖ វិធីដែលអ្នកអាចការពារខ្លួនអ្នក និងកូនតូចរបស់អ្នក
នេះជាពេលវេលាដ៏តានតឹងមួយសម្រាប់ប៉ាម៉ាក់ដែលមានកូនតូចៗ អនាគតលោកប៉ា និងព្រមទាំងស្រ្តីពពោះ។ ដូច្នេះហើយទើបកូនឆ្លាតក្លឹប នឹងធ្វើការចែករំលែកអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ស្តីពីវិធីអាចការពារអ្នក និងកូនតូចរបស់អ្នក ព្រោះអ្នកគឺជាប្រភពទំនាក់ទំនងដំបូងរបស់កូនអ្នកជាមួយពិភពខាងក្រៅ។ ដោយអនុវត្តតាមវិធីសាស្រ្ត និងច្បាប់សាមញ្ញខាងក្រោម អ្នកអាចកាត់បន្ថយហានិភ័យនៃឆ្លងរាលដាលវីរុសកូរ៉ូណា។
យើងក៏មានចម្លើយពីអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) ចំពោះសំណួរដែលបានសួរជាញឹកញាប់បំផុតអំពីការមានគភ៌ ការបំបៅកូនដោយទឹកដោះ និងការបំបៅកូនដោយទឹកដោះគោ ដើម្បីជួយណែនាំអ្នក និងកូនរបស់អ្នក ជាពិសេសក្នុងអំឡុងពេលដែលមានភាពតានតឹងនេះ។
តើមានវិធីអ្វីខ្លះដែលជួយការពារកូនរបស់នាក់ពីវីរុស Covid-19?
ខាងក្រោមនេះយើងនឹងបង្ហាញវិធីទាំង ៧ ដែលអ្នកអាចការពារកូនរបស់អ្នកពីជម្ងឺ កូវិដ ១៩បាន៖

១. លាងសម្អាតដៃជាប្រចាំ
វីរុសកូរ៉ូណាត្រូវបានឆ្លងតាមរយៈទំនាក់ទំនងរបស់មនុស្ស។ ដូច្នេះការលាងសម្អាតដៃរបស់អ្នកគឺជាវិធីដ៏ល្អបំផុតដើម្បីការពារវីរុសនេះ។ ដូច្នេះសូមលាងសម្អាតដៃរបស់អ្នកមុនពេលប៉ះពាល់កូនតូចរបស់អ្នក ហើយសម្រាប់នរណាម្នាក់ដែលចង់ប៉ះកូនរបស់អ្នក ក៏ត្រូវចំាបាច់ឲ្យពួកគេលាងដៃដែរ។
កូនតូចរបស់យើងមិនទាន់អាចលាងដៃដោយខ្លួនឯងបានទេ។ អញ្ចឹងហើយ នៅពេលលេង ឬពេលញ៉ាំអាហារ គឺត្រូវលាងសម្អាតដៃជាប្រចាំជាមួយគ្នា ដោយប្រើទឹកអាកុលលាងដៃ ឬ សាប៊ូ និងទឹកស្អាត។
២. កំណត់ការទំនាក់ទំនង
កូនតូចរបស់យើងស្អាតគួរឲ្យក្នាញ់ ហើយតែងជាទីចំណាប់អារម្មណ៍របស់អ្នកផងទាំងពួង។ ដូច្នេះក្នុងនាមជាឪពុកម្តាយរបស់ពួកគេ វាជាទំនួលខុសត្រូវរបស់អ្នកនៃទំនាក់ទំនងរវាងកូនតូចអ្នក និងអ្នកដទៃ។ ជាទូទៅការបញ្ឈប់មិនឲ្យមានការលើកបី និងអោបពួកគេមើលទៅហាក់ដូចជាអាក្រក់នៅពេលដំបូង។ ប៉ុន្តែវាជួយបញ្ឈប់ការរីករាលដាលនៃមេរោគ។
ក៏ដូចជាជៀសវាងនៅជិតគ្នា ដោយរក្សាចម្ងាយសុវត្ថិភាពយ៉ាងហោចណាស់ 2 ម៉ែត្រ (6 ហ្វីត) ចន្លោះខ្លួនអ្នក និងអ្នកដែលឈឺ និងក្អក ឬកណ្តាស់។

៣. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ និងមាត់
យើងតែងប៉ះពាល់ផ្ទៃមុខជាច្រើនក្នុងមួយថ្ងៃ។ យើងក៏ចង់ប៉ះកូនតូចរបស់យើងដែរ ហើយកូនយើងក៏ចូលចិត្តប៉ះអង្អែលលើផ្ទៃមុខរបស់ពួកគាត់វិញដែរ។ ដូច្នេះសម្រាប់អ្នកណាម្នាក់ដែលចង់បីកូនតូចរបស់អ្នក (ហើយរួមទាំងខ្លួនអ្នកផងនោះ) ត្រូវប្រាកដថាត្រូវលាងសម្អាតដៃបានស្អាតល្អ។
ផ្ទៃទាំងនោះអាចត្រូវបានចម្លងដោយវីរុសកូរ៉ូណា(កូវីត-19) ហើយនៅពេលដែលវីរុសនោះបានមកដល់ដៃ វាអាចឆ្លងចូលទៅក្នុងខ្លួនបានយ៉ាងងាយតាមរយៈមាត់ ច្រមុះ ឬភ្នែក នៅពេលយើងប៉ះផ្ទៃមុខរបស់យើង។
៤. អនុវត្តអនាម័យផ្លូវដង្ហើមឲ្យបានល្អ
ប្រាកដថាអ្នក និងមនុស្សដែលនៅជុំវិញកូនតូចអ្នក អនុវត្តអនាម័យផ្លូវដង្ហើមបានល្អ។ នេះមានន័យថា ខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាសពេលក្អក ឬកណ្តាស់។ បន្ទាប់មក បោះចោលក្រដាសដែលបានប្រើរួចនោះភ្លាម។
ដំណក់ទឹកតូចៗនោះអាចសាយភាយវីរុស។ តាមរយៈការធ្វើអនាម័យផ្លូវដង្ហើមបានល្អ អ្នកអាចការពារកូនតូច និងមនុស្សនៅជុំវិញអ្នក ពីវីរុសបានដូចជាផ្តាសាយ គ្រុនក្តៅ និងជំងឺកូវីដ 19 ។
ជាធម្មតា អ្នកអាចនៅផ្ទះប្រសិនបើអ្នកឈឺ។ ប្រសិនបើអ្នកមានរោគសញ្ញាដំបូងនៃជំងឺគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់ជាមុន។សម្រាប់ព័ត៌មានបន្ថែម សូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលប្រចាំមូលដ្ឋានរបស់អ្នក។

៥. មានអារម្មណ៍ថាឈឺ? ស្វែងរកការព្យាបាលឲ្យបានទាន់ពេល
ជាធម្មតា អ្នកអាចនៅផ្ទះប្រសិនបើអ្នកឈឺ។ ប្រសិនបើអ្នកមានរោគសញ្ញាដំបូងនៃជំងឺគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់ជាមុន។ សម្រាប់ព័ត៌មានបន្ថែមគឺ ការណែនាំរបស់ក្រសួងសុខាភិបាល និយមន័យករណីសង្ស័យរបស់ជំងឺកូវីដ-១៩ គឺ៖
ទី២៖ អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្តៅ និងមានសញ្ញារលាកផ្លូវដង្ហើមយ៉ាងតិចមួយ៖ ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនដឹងមូលហេតុច្បាស់លាស់ និងតម្រូវឲ្យសម្រាកពេទ្យ។
អាជ្ញាធរជាតិ និងក្រសួងសុខាភិបាលកម្ពុជានឹងមានព័ត៌មានថ្មីៗបំផុតអំពីស្ថានភាពនៅក្នុងតំបន់របស់អ្នក។ ការប្រាប់ពីដំណឹងនេះ អាចឲ្យអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ណែនាំអ្នកទៅកាន់សេវាសុខភាពបានត្រឹមត្រូវ។ នេះនឹងអាចការពារអ្នក និងជួយការពារការរីករាលដាលនៃមេរោគ និងការឆ្លងជំងឺផ្សេងៗផងដែរ។
6. អនុវត្តការរៀបចំអាហារឲ្យមានអនាម័យ និងសុវត្ថិភាព
ប្រើបន្ទះក្តារហាន់ដាច់ដោយឡែកសម្រាប់អាហារឆៅ និងឆ្អិន។ ហើយក៏លាងសម្អាតដៃរបស់អ្នកនៅពេលចាប់កាន់អាហារឆៅ និងឆ្អិន។
អ្នកមិនចាំបាច់ចៀសវាងការបរិភោគសាច់ទេ។ គ្រាន់តែមានភាពឆ្លាតវៃ និងប្រាកដថាសាច់ទាំងនោះត្រូវបានចម្អិនឆ្អិនល្អ និងការចាប់កាន់បានត្រឹមត្រូវនៅអំឡុងពេលរៀបចំ។
ដោយសារតែក្នុងនាមជាឪពុកម្តាយ យើងចម្អិនម្ហូបសម្រាប់ខ្លួនយើង គ្រួសារយើង និងកូនតូចយើង ហើយវីរុសកូរ៉ូណាអាចឆ្លងតាមការបរិភោគ។ ដូច្នេះវាកាន់តែមានសារៈសំខាន់សម្រាប់អ្នកដែលកំពុងរៀបចំអាហារ ដោយអនុវត្តគោលការណ៍សុវត្ថិភាពនៅពេលចម្អិនអាហារ។

៧. ទទួលព័ត៌មាន និងអនុវត្តតាមការណែនាំ
ដោយសារតែកូនតូចរបស់អ្នកមិនអាចអានព័ត៌មានបាន ពិតជាសំខាន់ណាស់ដែលអ្នកត្រូវដឹងពីព័ត៌មានថ្មីៗពីការឆ្លងជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជា។សម្រាប់ពត៌មានទាក់ទងនឹងជំងឺ កូវីត-19 សារធាណៈជនទាំងអស់អាចទាក់ទងតាមលេខទូរស័ព្ទ ១១៥ ជាមួយមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល។
ចំណាំ៖ ព័ត៌មាននេះមិនមែនជំនួសឲ្យការណែនាំរបស់គ្រូពេទ្យឡើយ ។ សូមស្វែងរកការណែនាំពីអ្នកជំនាញថែទាំសុខភាពឬគ្រូពេទ្យរបស់ក្រសួងសុខាភិបាល ប្រសិនបើអ្នកមានចម្ងល់ ឬការបារម្ភណាមួយ។
ដកស្រង់ពី៖ konchhlatclub.com.kh