ពពោះ៣ខែដំបូង! កន្លែងគ្រោះថ្នាក់ទាំង៣ដែលអ្នកម្ដាយមានផ្ទៃមិនគួរទៅ

ពេលមានផ្ទៃពោះអ្នកម្តាយពពោះគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នខ្លាំងណាស់ ក្នុងការថែរក្សាផ្ទៃរបស់អ្នក ដូច្នេះសូម្បីអ្នកម្តាយគ្រប់រូបសូមកុំមានការធ្វេសប្រហែស បើមិនចង់ប៉ះពាល់ដល់កូននោះទេ។

តើអ្នកម៉ាក់មានផ្ទៃពោះគួរតែកុំទៅកន្លែងណាខ្លះ?

អ្នកម្ដាយមានផ្ទៃពោះ៣ខែដំបូងមិនគួរទៅកន្លែងទាំង៣នេះទេព្រោះវាអាចប៉ះពាលដល់កូនក្នុងផ្ទៃ។

Can Using a Hot Tub During Pregnancy Cause Miscarriage?

១. អ្នកម្តាយមិនគួរទៅត្រាំទឹកក្តៅនោះទេ ព្រោះក្នុងពេល ៣ ខែដំបូងនៃការពរពោះ កូនក្នុងផ្ទៃកំពុងតែផ្គុំជារូបរាង។ ប្រសិនជាអ្នកម្តាយតែងត្រាំក្នុងទឹកក្តៅ នឹងធ្វើឲ្យរូបរាងរបស់កូនផ្គុំខុស។ ជាហេតុដែលធ្វើឲ្យកូនកើតមកមិនគ្រប់រូបរាងឡើយ។

២. អ្នកម្តាយមិនគួរទៅកន្លែងដែលមានផ្សែងបារីឡើយ ព្រោះក្រោយពេលដែលអ្នកស្រូបយកផ្សែងបារីទាំងនោះចូលក្នុងរាងកាយ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចៀសពីចេញចូលកន្លែងដែលមានផ្សែងបារីច្រើន ទើបអាចការពារកូនក្នុងផ្ទៃបានយ៉ាងល្អ។

Smoking Even One Cigarette While Pregnant Doubles the Risk of Sudden  Unexpected Infant Death, Study Finds – Consult QD

៣. ប្រសិនជាមិនចាំបាច់ អ្នកម្តាយមិនគួរទៅឆ្លុះX-ray ឡើយ ព្រោះកូនខ្លាចពន្លឺនឹងណាស់។ ជាពិសេស កន្លែង ឬបន្ទប់ដែលទើបតែលាបថ្នាំរួច អ្នកម្តាយក៏មិនគួរនៅក្នុងនោះយូរដែរ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ជាខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែចៀសពីកន្លែង៣ខាងលើនេះ ទើបអាចការពារសុខភាពកូនក្នុងផ្ទៃបានយ៉ាងល្អ៕

ប្រភព៖ Health.com