ពេលសម្រាលកូនរួច! បើស្វាមីធ្វើរឿងទាំងនេះ គឺពិសេសខ្លាំងណាស់

នៅពេលសម្រាល និងក្រោយសម្រាលភរិយាពិតជាត្រូវការកម្លាំងចិត្តខ្លាំងណាស់ ពីស្វាមីដូច្នេះនៅពេលភរិយាសម្រាល ស្វាមីគ្រប់រូបគួរចំណាយពេលនៅក្បែរភរិយា ដើម្បីជាកម្លាំងសម្រាប់គាត់ មិនថែមតែប៉ុណ្ណោះ បើស្វាមីអាចនិយាយពាក្យល្អៗទាំងនេះ ធានាថាភរិយាអ្នកនឹងបានកាត់បន្ថយភាពឈឺចាប់ ភាពហត់នើយនឹងបានធូរស្រាលជាក់ជាមិនខាន។

តើក្នុងនាមជាស្វាមីគួរធ្វើរឿងអ្វីខ្លះក្រោយភរិយាសម្រាល?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពដែលបង្ហាញថាស្វាមីអ្នកជាប្តីល្អ។ តើមានអ្វីខ្លះទៅ?

10 Ways a husband can help his wife during labor

១. ក្រោយពេលដែលប្រពន្ធចេញពីបន្ទប់សម្រាលភ្លាម ប្តីនឹងអោបអ្នកមុន ហើយនិយាយថា​ នឿយហត់ហើយប្រពន្ធសម្លាញ់។

២. នៅពេលដែលស្វាមីអ្នកពរកូនជាលើកដំបូង ហើយភ្នែកប្រែជាក្រហម ចង់យំ ដោយនិយាយថា កូនគួរឲ្យស្រឡាញ់ណាស់។ ការយំនេះ បង្ហាញអ្នកថា គេអាណិតដែលអ្នកខំកើតកូនចេញមកដោយលំបាក។

៣. នៅពេលដែលប្តីអ្នកមិនខ្លាចឈាមកង្វក់ ហើយជួយអ្នកផ្លាស់ប្តូរសម្លីអនាម័យក្រោយពេលដែលអ្នកសម្រាលរួច មានន័យថា គេពិតជាទុកអ្នកសំខាន់ និងស្រឡាញ់អ្នកណាស់។

In the Hospital Woman Giving Stock Footage Video (100% Royalty-free)  1009293686 | Shutterstock

៤. នៅពេលដែលអ្នកក្រោកឡើងមកបត់ជើងតូចក្នុងពាក់កណ្តាលយប់ គេក្រោកឡើងភ្លាម ដោយនាំអ្នកទៅបន្ទប់ទឹក មានន័យថា គេយកចិត្តទុកដាក់ចំពោះអ្នកខ្លាំងណាស់។

៥. ប្រសិនជាពេលដែលអ្នកមើលពោះខ្លួនឯង ហើយនិយាយថា មិនដឹងពេលណាស្រក ហើយគេនិយាយថា គេមិនស្រឡាញ់នារីដែលស្គមពេក មានន័យថា គេខ្លាចអ្នកពិបាកចិត្ត ដោយនិយាយពាក្យលួងអ្នកឲ្យសប្បាយចិត្តវិញ។

៦. ពេលដែលកូនយំក្នុងពាក់កណ្តាលយប់ ស្វាមីអ្នកជាអ្នកក្រោកឡើងមុនអ្នក ហើយលួងកូន ឆុងទឹកដោះគោឲ្យកូនបៅ ជាសកម្មភាពដែលបង្ហាញអ្នកថា ប្តីអ្នកពិតជាស្រឡាញ់អ្នកណាស់។

៧. នៅពេលដែលម្តាយក្មេកស្តីឲ្យអ្នក ហើយគេឈរខាងអ្នក ដោយធ្វើជាខ្នងបង្អែករបស់អ្នក ជាទង្វើដែលបញ្ជាក់ថា អ្នកពិតជាសំខាន់ណាស់ក្នុងចិត្តរបស់គេ។

100 Ways to Support During Labor | A Partner's Treasure Trove of Tips and  Tricks

៨. នៅពេលដែលចេញក្រៅម្តងៗ គេជាអ្នកមើលថែទាំកូន ដោយមើលថែបានយ៉ាងល្អ មិនទុកឲ្យអ្នកមើលម្នាក់ឯងនោះទេ។ ដូចនេះ ប្រសិនជាប្តីអ្នកតែងធ្វើសកម្មភាពខាងលើនេះ មានន័យថា គេពិតជាទុកអ្នកសំខាន់ណាស់៕

ប្រភព៖​Health.com