ទារក7ខែហើយ! ម៉ាក់ៗអាចឪ្យគេញុំាអាហារ ជីវជាតិទាំង2មុខនេះបាន
ដើម្បីឲ្យកូនមានសុខភាពល្អ និងមានការលូតលាស់ត្រូវតាមស្តង់ដារ ឪពុកម្តាយគ្រប់រូបត្រូវតែដឹងពីរបបអាហារដែលត្រូវផ្តល់ឲ្យកូនទៅតានដំណាក់កាលនីមួយ។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវផ្តល់អាហារដដែលៗនោះទេ ព្រោះវាអាចធ្វើឲ្យកូនរបស់អ្នកធំ និងមិនចង់ញ៉ាំឡើយ។ ដូច្នេះនៅពេលកូនរបស់អ្នកមានអាយុ ៧ខែឡើងទៅ គួរតែផ្តល់អាហារទាំងប៉ុន្មានប្រភេទនេះ។
តើមានអាហារអ្វីខ្លះដែលទារក ៧ខែ អាចញុំាបាន?
ខាងក្រោមនេះអ្នកនឹងបានស្វែងយល់បន្ថែមអំពីការផ្តល់អាហារដល់កូនរបស់អ្នក៖

១. ចំហុយផ្លែសារី និង ផ្លែល្ពៅ
ដំបូងអ្នកត្រូវយកផ្លែសារីមួយផ្លែចិនសំបកចេញ ហើយកាត់ជាកង់ៗទៅចំហុយឲ្យឆ្អិនល្អ។ ក្រោយមកយកផ្លែសារី នេះទៅលាយជាមួយផ្លែ ផ្លែល្ពៅ ៣ទៅ៤ផ្លែ ក្រឡុកឲ្យក្លាយទៅជាល្បាយ។ អ្នកអាចបញ្ចុកកូនតាមលទ្ធលភាពដែលអាចធ្វើទៅបាន ចំណែកឯល្បាយដែលនៅសល់ អ្នកអាចទុកក្នុងទូទឹកកកបាន ៣ថ្ងៃ។

២. ចេកទុំ ផ្លែប៉ោម និងម្សៅស្រូវសាលី
អ្នកត្រូវយកចេកមួយផ្លែ ផ្លែប៉ោមមួយចំហៀង ហាន់ជាចំណិតតូចៗ រួចយកទៅចំហុយ។ បន្ទាប់មកយកចេក ផ្លែប៉ោម ដែលចំហុយ ទៅលាយជាមួយនឹងសម្សៅស្រូវសាលី ហើយក្រឡុកឲ្យរលាយចូលគ្នា(អ្នកអាចបន្ថែមទឹកដោះគោ១ស្លាបព្រា)។ អាហារមួយប្រភេទនេះ អាចរក្សាទុកក្នុងទូរទឹកកកបាន ៤ថ្ងៃ ប្រសិនបើកូនរបស់អ្នកញ៉ាំមិនអស់៕
ប្រភព៖health.com