ម៉ាក់ៗគួរតែធ្វើបែបនេះ! បើចង់ឲ្យកូនរាប់អានមិត្តបានត្រឹមត្រូវតាំងពីនៅតូច

ប៉ាម៉ាក់គ្រប់តែងតែចង់ឪ្យកូនមានទំនាក់ទំនងល្អ ជាមួយមនុស្សជុំវិញខ្លួន ចេះស្រលាញ់គ្នា ចេះយោគយល់គ្នា តាំងតែងពីតូចមកម្លេះ ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ប៉ាម៉ាក់គ្រប់រូប Parenting-tip.com នឹងលើក ៣ ចំណុចសម្រាប់អ្នកម៉ាក់។

តើគួរធ្វើបែបណាឪ្យកូនចេះរាប់អានមិត្តល្អពេលកូនមានអាយុ ១១ ទៅ ១២ ឆ្នាំ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយកូនឲ្យរាប់អានត្រូវមិត្តដែលត្រឹមត្រូវ។

How Grandparents Can Help Out With a New Baby | BellyBelly

១. អ្នកគួរតែអប់រំកូនឲ្យមានចិត្តស្មោះត្រង់ មានសុជីវធម៌ ព្រមទាំងចេះបែងចែកមនុស្សល្អ និងអាក្រក់ ទើបកូនអាចយកបុគ្គលល្អមកធ្វើជាមិត្តភក្តិ ដោយធ្វើឲ្យអនាគតគេនឹងល្អ ព្រោះរាប់អានត្រូវមិត្តល្អ ដែលនាំគេដើរដល់ផ្លូវដែលជោគជ័យបាន។

២. អ្នកគួរតែអប់រំកូនឲ្យចេះយកចិត្តទុកដាក់ និងចេះជួយមិត្តភក្តិ។ ជាពិសេស គួរតែបង្រៀនកូនឲ្យមានសេចក្តីក្លាហាន ដោយហ៊ាននិយាយជាមួយអ្នកដទៃមុន ទើបអាចរាប់អានបានអ្នកទាំងនោះ។

3 Ways Parents Can Help Their Child Learn to Read — and Read to Learn |  Noodle

៣. អ្នកក៏អាចនាំកូនឲ្យចូលរួមធ្វើរឿងសប្បុរសធម៌ជាមួយអ្នកផងដែរ ព្រោះអាចអប់រំកូនឲ្យចេះជួយអ្នកដទៃ និងសង្គមបានច្រើន ដោយអាចធ្វើឲ្យកូនអាចចៀសពីចិត្តអត្មានិយមបាន។ ដូចនេះ អ្នកអាចបង្រៀនកូនពីរឿងទាំងនេះ ដើម្បីឲ្យគេអាចរាប់អានត្រូវមនុស្ស៕

ប្រភព៖Health.com