ដឹងឪ្យហើយទៅម៉ាក់ៗ! រឿង ៥ យ៉ាងនេះអ្នកនឹងជួបក្រោយពេលសម្រាល
នៅក្រោយពេលសម្រាលបុត្រ អ្នកគួរធ្វើការថែទាំសុខភាពឲ្យបានល្អ ដោយសារតែរាងកាយមានភាពខ្សោយ និងចាប់ផ្តើមមានការបម្រែបម្រួលផ្សេងៗ។
តើអ្នកម៉ាក់ក្រោយសម្រាលនឹងមានបម្រែបម្រួលអ្វីខ្លះ?
បម្រែបម្រួលក្រោយសម្រាលទាំងនោះរួមមាន៖
១. ទ្រូងរបស់អ្នករីកធំជាងមុន
នៅក្រោយពេលដែលស្ត្រីសម្រាលបុត្ររួច សុដន់របស់ស្ត្រីដែលជាម្តាយ ចាប់ផ្តើមរីកធំដោយសារតែខួរក្បាលបានបញ្ជូនសញ្ញាឲ្យសុដន់ ចាប់ផ្តើមផលិតទឹកដោះ។
២. ស្រកទម្ងន់
នៅកំឡុងពេលមួយសប្តាហ៍ដំបូងបន្ទាប់ពីសម្រាល អ្នកនឹងអាចស្រកទម្ងន់ដោយសារកំណើននៃការបត់ជើងតូច និងការបែកញើស។ អ្នកនឹងអាចស្រកទម្ងន់ថែមទៀត ប្រសិនបើអ្នកបំបៅដោះកូនដោយផ្ទាល់ ព្រោះការបំបៅដោះកូនត្រូវដុតសារធាតុកាឡូរីចំនួន ៣០០ ទៅ ៥០០ កាឡូរីក្នុងមួយថ្ងៃ។
៣. កន្ត្រាក់ស្បូន
ស្បូនរបស់អ្នកនឹងចាប់ផ្តើមកន្ត្រាក់បន្ទាប់ពីធ្វើការសម្រាលបុត្រ ហើយវាអាចមានភាពឈឺចាប់ស្រដៀងទៅនឹងការមករដូវ។ អ្នកអាចយកវត្ថុក្តៅៗមកស្អំ ឬប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត។
៤. បញ្ហាបាក់ទឹកចិត្ត
បន្ទាប់ពីធ្វើការសម្រាលកូនរួច កម្រិតអរម៉ូន អ៊ឺសដ្រូសែន (Estrogen) និងប្រូជេសស្តេរ៉ូន (Progesterone) នៅក្នុងរាងកាយមានការធ្លាក់ចុះ ដែលអាចបណ្តាលឲ្យកើតជំងឺបាក់ទឹកចិត្ត និងមានបញ្ហាផ្លូវចិត្តផ្សេងៗ។
៥. ធ្លាក់ឈាម
អ្នកនឹងអាចធ្លាក់ឈាមក្រោយពេលសម្រាល មិនថាអ្នកធ្វើការសម្រាលដោយធម្មជាតិ ឬវះកាត់នោះទេ ។ វាបណ្តាលមកពីការជម្រុះចេញនូវភ្នាសស្បូន និងឈាមផ្សេងៗ។
សរុបរួមមកនេះគ្រាន់តែករណីមួយចំនួន ក៏ប៉ុន្តែជាក់ស្តែកក៏អាស្រ័យលើសុខភាពអ្នកម៉ាក់ក្រោយសម្រាលផងដែរ ដូច្នេះសូមកុំមានការបារម្មណ៍ខ្លាំងពេក ដែលធ្វើឪ្យអ្នកមានអារម្មណ៍មិនសុខស្រួល។
ប្រភព៖ THE TOT II https://www.thetot.com