ដោយសារតែរឿង ៥ នេះហើយ! ដែលនាំឲ្យអ្នកម៉ាក់ខ្សត់ទឹកដោះសម្រាប់កូន

ការបំបៅដោះកូនដោយផ្ទាល់ គឺជារឿងចាំបាច់ និងមានសារៈសំខាន់បំផុតសម្រាប់ទារក ដោយសារតែទឹកដោះមានផ្ទុកនូវអាហារូបត្ថម្ភ វីតាមីន សារធាតុចិញ្ចឹមផ្សេងៗ ដែលមានប្រយោជន៍ដល់សុខភាពទារក។

តើមានមូលហេតុអ្វីខ្លះដែលធ្វើឪ្យអ្នកម៉ាក់មិនសូវមានទឹកដោះ?

កង្វះទឹកដោះគឺជាក្តីបារម្ភចំពោះម្តាយគ្រប់រូប ហើយវាបណ្តាលមកពីបញ្ហាដូចជា៖

The basics: feeding your newborn - TheTot

១. បញ្ហាសុខភាព

អ្នកអាចមានបញ្ហាសុខភាពដូចជា​ ជំងឺទឹកនោមផ្អែម បញ្ហាលើសឈាម ការមានសារធាតុទីរ៉ូអ៊ីត (Thyroid) ឬការមានបញ្ហាអរម៉ូន ទើបអ្នកមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់។

២. ពិសារបារី

ការពិសារបារី អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ការបញ្ចេញអរម៉ូន អុកស៊ីតូស៊ីន (Oxytocin) ដែលជាអរម៉ូនជួយឲ្យរាងកាយបញ្ចេញទឹកដោះ នាំឲ្យមានការបញ្ចេញទឹកដោះតិច។

៣. ការបំបៅកូនមិនបានច្រើន

ការផលិតទឹកដោះ មានការអាស្រ័យទៅលើកម្រិតទឹកដោះដែលមាននៅក្នុងខ្លួនអ្នក។ វានឹងផលិិតច្រើននៅពេលជិតអស់ និងផលិតតិចនៅពេលពេញ។ ប្រសិនបើអ្នកមិនបានបំបៅកូនច្រើននោះទេ ការផលិតទឹកដោះនឹងមានការថយចុះ។

Why You Should Breastfeed Your Baby During Vaccinations | Mom.com

៤. សម្រាកមិនគ្រប់គ្រាន់

ការសម្រាកមិនបានគ្រប់គ្រាន់ និងការអស់កម្លាំងអាចបណ្តាលឲ្យការផលិតទឹកដោះមានការថយចុះ។ ដូច្នេះអ្នកជាម្តាយគួរធ្វើការសម្រាកនៅពេលដែលទារកគេង ដើម្បីបំពេញថាមពលឡើងវិញ។

៥. ទទួលទានជាតិកាហ្វេអ៊ីនច្រើន

ការទទួលទានជាតិកាហ្វេអ៊ីន អាចបណ្តាលឲ្យរាងកាយអ្នកបាត់បង់ជាតិទឹក និងកាត់បន្ថយការផលិតទឹកដោះ ថែមទាំងប៉ះពាល់ដល់ការគេងរបស់ទារកទៀតផង។

ប្រភព៖  verywellfamily II https://www.verywellfamily.com