កូនមានអាការៈតឹងច្រមុះ! ម៉ាក់កុំមើលរំលងតិចនិកព្យាបាលទាំងនេះឲ្យសោះ
នៅពេលដែលលោកអ្នកមានកូនតូច ការរក្សាអនាម័យ និងការថែទាំសុខភាពគឺជារឿងសំខាន់ ព្រោះទារកមានប្រព័ន្ធការពារខ្សោយ ហើយងាយនឹងឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺផ្តាសាយ ហៀរសំបោរ តឹងច្រមុះជាដើម។
តើមានវិធីអ្វីខ្លះដែលអាចជួយព្យាបាលការតឹងច្រមុះលើទារក?
ថ្ងៃនេះពេទ្យយើងសូមបង្ហាញអំពីវិធីសាស្ត្រងាយៗក្នុងការព្យាបាលបញ្ហាតឹងច្រមុះលើទារក៖
១. លាងស្លេស្ម
ប្រសិនបើទារកមានអាការៈតឹងច្រមុះ លោកអ្នកគួរប្រើប្រាស់ថ្នាំបន្តក់ដែលណែនាំដោយវេជ្ជបណ្ឌិត មកបន្តក់ចូលក្នុងរន្ធច្រមុះ ដើម្បីបន្សើមស្លេស្មដែលស្ងួត ហើយប្រើប្រាស់ប្រដាប់បឺត ដើម្បីស្រូបយកស្លេស្មចេញ។
២. ប្រើប្រាស់ម៉ាស៊ីនផ្តល់សំណើម
លោកអ្នកគួរប្រើប្រាស់ម៉ាស៊ីនផ្តល់សំណើម ដើម្បីផ្តល់ជាតិសំណើមដល់ស្លេស្មដែលកកនៅក្នុងរន្ធច្រមុះ ឲ្យចេញមកក្រៅ។
៣. ជូតស្លេស្ម
លោកអ្នកគួរប្រើប្រាស់សំលីដែលទន់ និងសើមមកជូតសម្អាតស្លេស្មដែលកកនៅក្នុងរន្ធច្រមុះ ដើម្បីឲ្យទារកដកដង្ហើមបានស្រួល។
៤. ទទួលទានទឹក
នៅពេលដែលទារកមានអាការៈតឹងច្រមុះ លោកអ្នកគួរឲ្យពួកគេទទួលទានទឹកឲ្យបានច្រើន ដោយសារការទទួលទានទឹកអាចជួយលាងសម្អាតស្លេស្មដែលមាននៅក្នុងបំពង់កបាន។
៥. ប្រើប្រាស់កម្តៅ
លោកអ្នកគួរឲ្យកូនងូតទឹកក្តៅ និងបន្ថែមស្លឹកជីអង្គាម ឬធ្វើការស្ពង់ច្រមុះឲ្យទារក ដើម្បីជួួយបន្ថយស្លេស្មនៅក្នុងច្រមុះ និងសម្រួលផ្លូវដង្ហើមរបស់ទារក។
ប្រភព៖ University Hospitals II https://www.uhhospitals.org/Healthy-at-UH/articles/2019/01/what-to-do-for-a-babys-stuffy-nose