ប៉ាម៉ាក់មិនគួររំលងនោះទេ! ការងារទាំង​ ៦​ ​ប្រភេទដែលលោកអ្នកគួរបង្រៀនកូន

ឪពុកម្ដាយគ្រប់រូបតែងតែចង់ឲ្យកូនៗក្លាយទៅជាបុគ្គលដ៏ល្អ​​​​​​ មានភាពប៉ិនប្រសប់​​​​ និងច្នៃប្រឌិតខ្ពស់នៅក្នុងការងារក៏ដូចជានៅក្នុងសង្គមផងដែរ។ ប៉ុន្តែនៅពីក្រោយភាពប៉ិនប្រសប់ទាំងនោះ ពួកគេត្រូវការការប្រៀនប្រដៅ​ និងការរៀនសូត្រឲ្យបានម៉ត់ចត់ពីវ័យក្មេងទៅដើម្បីធ្វើជាគ្រឹះសម្រាប់អនាគតរបស់ពួកគេ។ ដូចនេះលោកអ្នកជាឪពុកម្ដាយគួរមានកិច្ចការងារផ្សេងៗដើម្បីបង្រៀនពូកគេឲ្យបានត្រឹមត្រូវ។

តើមានការងារអ្វីខ្លះដែលប៉ាម៉ាក់គួរបង្រៀនកូនរបស់នាក់?

ថ្ងៃនេះ ពេទ្យយើងសូមបង្ហាញការងារទាំង​ ៦​ ​ប្រភេទដែលលោកអ្នកគួរបង្រៀនកុមារ៖

What Parents Should and Shouldn't Do to Help Their Kids in School

១. ចម្អិនម្ហូប៖​ កុមារភាគច្រើនគឺមានចំណង់ចំណូលចិត្តខ្ពស់ក្នុងការធ្វើម្ហូប។​ លោកអ្នកគួរឲ្យពួកគេជួយលោកអ្នកធ្វើម្ហូបដូចជា​ លាងបន្លែ ផ្សំគ្រឿង រើសសាច់​ ក្រឡុកគ្រឿងជាដើម។​​ ការអនុវត្តបែបនេះជួយឲ្យកុមារមានទេពកោសល្យក្នុងការធ្វើម្ហូប​ ប៉ុន្តែលោកអ្នកក៏ពុំគួរបណ្ដោយឲ្យពួកគេធ្វើការងារណាដែលធ្ងន់ៗ ឬមានគ្រោះថ្នាក់នោះទេ។

២. ផាត់ពណ៌៖ ការផាត់រូបជួយឲ្យកុមារមានគំនិតច្នៃប្រឌិត និងមានសមត្ថភាពគិតបានល្អជាងមុន។​​​​ ផ្ដល់ឱកាសឲ្យពួកគេផាត់ពណ៌ដែលពួកគេពេញចិត្តដើម្បីឲ្យពួកគេមានគំនិតផ្ទាល់ខ្លួនក្នុងការបង្កើតអ្វីដែលថ្មី។

៣. រៀបចំ និងសម្អាតកន្លែងគេង៖ កំណត់ឲ្យកុមាររៀបចំកន្លែងគេងរបស់ពួកគេបន្ទាប់ពីគេងរួច ជួយបង្ហាត់ឲ្យពួកគេមានសណ្ដាប់ធ្នាប់​​​ និងរបៀបរៀបរយល្អក្នុងការរស់នៅ។ សម្អាតកន្លែងគេងជួយឲ្យពួកគេមានអនាម័យខ្លួនប្រាណក៏ដូចជាកន្លែងគេងផងដែរ។

Tips and Tricks to Teach Your Children How to Make Their Bed - Skill Trek

៤. លេងកីឡា៖ ការលេងកីឡាជួយឲ្យកុមារមានភាពរហ័សរហួន​ វាងវៃ និងមានកាយសម្បទារឹងមាំព្រមទាំងជួយពួកគេមានភាពអត់ធននឹងការនឿយហត់ផងដែរ។

៥. អានសៀវភៅ៖​ ការអានសៀវភៅជួយបណ្ដុះគំនិត និងភាពច្នៃប្រឌិតដល់កុមារតាមរយៈការស្រមើស្រមៃទៅដល់រូបភាពនៃសៀវភៅដែលពួកគេកំពុងអាន។ មិនតែប៉ុណ្ណោះ វាជួយបង្កើនសមត្ថភាពអាន​​​​​​ និងការអានដល់កុមារផងដែរ។

៦. សរសេរសំបុត្រ៖ ជួយឲ្យកុមារមានគំនិតក្នុងការសរសេរ ការចងចាំពាក្យ​​​ អក្ខរាវិរុទ្ធ និងរបៀបសរសេរបានយ៉ាងល្អ។

ប្រភពៈ Healthline II https://www.healthline.com/