តើជាការពិតឬទេ? ចាស់ៗថា បើម៉ាក់ៗពពោះកូនស្រីឆាប់សម្រាលជាងកូនប្រុស
ម៉ាក់ៗខ្លះធ្លាប់ឮចាស់ៗនិយាយថា ស្ត្រីដែលពពោះកូនស្រីស្រាលជាងកូនប្រុស មានន័យថាកូនស្រីគ្រប់ខែឆាប់កើតជាងកូនប្រុស។ ឧទាហរណ៍ថា កូនស្រី ៩ ខែគត់ ហើយបើប្រុស ៩ ខែ ១០ ថ្ងៃពេញ ឬលើសខ្វះតិចតួច។
តើនោះជារឿងពិតដែរឬទេ?
ថ្ងៃឈឺពោះ សម្រាលកូន គឺជាថ្ងៃដែលឈឺពោះមានចង្វាក់ឈឺបាត់ឈឺបាត់ (ក្នុងនោះធ្លាក់រម្អិលលាយឈាម) ឈឺរហូតដល់កូនកើតចេញពីផ្ទៃម្ដាយ។

វេជ្ជបណ្ឌិតឯកទេសសម្ភព បានរៀបរាប់ពីពេលវេលាដែលត្រូវសម្រាលកូន ដូចខាងក្រោម៖
- សម្រាលកូនគ្រប់ខែ៖ សម្រាលកូនក្នុងចន្លោះពេលដែលកូនមានអាយុ ៣៧ សប្ដាហ៍ពេញ នៃការបាត់រដូវ ដល់ ៤១ សប្តាហ៍។
- សម្រាលកូនមិនគ្រប់ខែ៖ ក្រោម ៦ ខែ មានន័យថា រលូត បើចាប់ពី ៦ ខែទៅ ៨ខែកន្លះ មានន័យថាសម្រាលមុនខែ។
- សម្រាលកូនលើសខែ៖ គឺចាប់ពី ៤១ សប្ដាហ៍នៃការបាត់រដូវឡើងទៅ មិនទាក់ទងនឹងភេទរបស់កូនឡើយ។
ការលើសខ្វះថ្ងៃគ្នានោះ ព្រោះតែម៉ាក់ៗរាប់ថ្ងៃមករដូវចុងក្រោយភាន់ច្រឡំ ឬខ្លះទៀតមិនទាំងចងចាំផង ទើបបណ្ដាលឲ្យ សម្រាលមុន ឬលើសថ្ងៃកំណត់របស់គ្រូពេទ្យ។ បន្ថែមពីនេះស្រ្តីមានផ្ទៃពោះធ្វើលំហាត់ប្រាណតាមបែបអ្នកមានផ្ទៃពោះ ទើបជួយឲ្យសម្រាលកូនបានរហ័ស និងមិនសូវឈឺចាប់។

សរុបមកការសម្រាលកូនស្រីឆាប់ជាងកូនប្រុសមិនមេនជាការពិតនោះទេ គឺវាអាស្រ័យនឹងកត្តា3ដូចបានរៀបរាប់ខាងលើ។
ប្រភព៖ Parents.com