ម៉ាក់ៗមានធ្លាប់ទេ? ពេលមានផ្ទៃពោះម៉ាក់ៗនឹងមានរឿងនេះកើតឡើង

ការ​មាន​ផ្ទៃពោះអាច​និយាយ​បាន​ថា នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ថ្មី​មួយទៀត ហើយ​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ ក៏​ល្មម​នឹង​ធ្វើ​ឲ្យ​ស្ត្រី​មួយ​ចំនួន លែង​ចង់បាន​កូន​ទៀត​ផង​ដែរ​។

តើមានរឿងអ្វីខ្លះដែលម៉ាក់ៗនឹងជួបពេលមានផ្ទៃពោះ?

ជា​ការ​ពិត ការ​មាន​ផ្ទៃពោះ នឹង​ធ្វើ​ឲ្យ​ស្ត្រី​រីករាយ ប៉ុន្តែ ទន្ទឹង​នឹង​នេះ អ្នក​ក៏​ត្រូវ​ប្រឈម​ទៅ​នឹង​ផលវិបាក ក៏​ដូច​ជា​ភាព​ខ្មាស់​អៀន​មួយ​ចំនួន ដែល​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​រាង​កាយ​។

Constipation in pregnancy - BabyCentre UK

ខាងក្រោម​នេះ គឺជា​អ្វី​ដែល​ស្ត្រី​ភាគច្រើន ត្រូវ​ប្រឈម​មុខ ហើយ​វា​ពិតជា​រឿង ដែល​គួរ​ឲ្យ​ខ្មាស់​អៀន​ខ្លាំង​ណាស់ ប្រសិនបើ​វា​កើត​មាន នៅ​តាម​ទី​សាធារណៈ ឬ​កន្លែងធ្វើការ​។

  • ផោម ឬ​ភើរ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ៗ
  • ពេល​ខ្លះ អាច​លេច​នោម​ដោយ​មិនដឹង​ខ្លួន ជា​ពិសេស ពេល​សើច ឬ​កណ្តាស់
  • ប្រដាប់​ភេទ ឬ​រាង​កាយ អាច​មាន​ក្លិន​មិនល្អ
  • ហៀរ​ទឹកដោះ​ម្តងម្កាល ជា​ពិសេស នៅ​ត្រីមាស​ទី​បី
  • ប្រឈម​ទៅ​នឹង​ជំងឺ​ឬ​ស​ដូង​បាត
  • កើត​មុន ហើយ​ស្បែក​ឡើង​គ្រើម
  • ស្បែក​ឡើង​ខ្មៅ​ជាង​មុន
  • ដោះ​ឡើង​ធំ
  • ទៅ​បន្ទប់ទឹក​ញឹកញាប់
  • ចង្អោរ ឬ​ក្អួត
  • ផ្លាស់​ប្តូរ​អារម្មណ៍ ដូច​ជា​ទប់​អារម្មណ៍​មិន​ជាប់ ឆាប់​ខឹង ឬ​ឆេវឆាវ​មួយ​រំពេច​ជាដើម​៕
Happy Pregnant Woman Touching Her Tummy At Home 10 by dolgachov | VideoHive

សរុបមក៖ កំឡុងពេលពពោះម៉ាក់គ្រប់រូបនឹងជួបប្រទះរឿងខាងលើនេះ ប៉ុន្តែមិនថ្វីនោះទេ ពីព្រោះនេះជាការលះបង់ធំបំផុតរបស់ម៉ាក់គ្រប់រូបដ៏ធំបំផុត។

ដកស្រង់ពី៖ Health.com.kh