ទោះ​ស្រឡាញ់​ខ្លាំង​ប៉ុនណា! ប៉ាម៉ាក់​ពុំគួរ​ធ្វើ​រឿង​ទាំងនេះ​​ចំពោះកូនឡើយ

ទោះបីជា​អ្នក​ស្រឡាញ់​កូន​យ៉ាងណាក៏ដោយ បើ​អ្នក​មិន​ចង់​ឲ្យ​កូន​មាន​អនាគត​មិនល្អ អ្នក​គួរតែ​ចៀស​កុំ​ធ្វើ​រឿង​ទាំង​៣​នេះ​ឲ្យ​សោះ​។

តើ​មាន​រឿងអ្វីខ្លះដែលអ្នកមិនគួរធ្វើលើកូន?

Budgeting for New Parents: How to Budget for Baby - NerdWallet

១. អ្នក​មិនគួរ​តែងតែ​បំពេញ​បំណង​របស់គេ​ទេ ដោយ​គេ​ចង់បាន​អ្វី អ្នក​ឲ្យ​គេ​នូវ​របស់​នោះ​។ ការធ្វើ​បែបនេះ នឹង​អាចធ្វើ​ឲ្យ​កូន​អ្នក​ខូច​បាន​យ៉ាង​ងាយ​។
ដូចនេះ អ្នក​គួរតែ​ចេះ​ថ្លឹងថ្លែង​មើលថា រឿង​ណា​គួរតែ​បណ្តោយ​តាម រឿង​ណា​គួរតែ​បដិសេធ​។​

២. អ្នក​មិនគួរ​ទុក​កូន​ជា​របស់​ទាំងអស់​របស់​អ្នក​ឡើយ​។ នៅពេលដែល​អ្នក​តែងតែ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​គេ នោះគេ​នឹងមិន​អាច​លូតលាស់​បានឡើយ​។
ដូចនេះ បើ​អ្នក​ចង់​ឲ្យ​គេ​មាន​អនាគត​ល្អ អ្នក​មិនគួរ​ធ្វើ​ដើម្បី​គេ​ច្រើនពេក​ឡើយ ទើប​គេ​ដឹង​ពី​ភាពលំបាក​នៃ​ជីវិត​។​

៣. ទោះបីជា​អ្នក​ស្រឡាញ់​កូន​យ៉ាងណាក៏ដោយ ក៏​មិនគួរ​រស់នៅ​ជាមួយ​គេ​ដែរ​បើ​អ្នកមាន​លទ្ធភាព ព្រោះ​នៅពេលដែល​គេ​មាន​ប្តី ឬ​ប្រពន្ធ នឹង​អាច​កើត​មានរឿង​ច្រើន​។

ម្យ៉ាងទៀត មានកូន​ខ្លះ​ក៏​ទុក​អ្នក​ម្តាយ​ជា​អ្នកបម្រើ​ផងដែរ ដោយ​ប្រើ​អ្នក​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​មិនចេះចប់​ឡើយ ព្រោះ​គេ​អាង​គេ​មាន​លុយ​មក​ចិញ្ចឹម​អ្នក​៕

ដកស្រង់ពី​៖ health.com.kh