មានពោះថ្មីថ្មោង! តើអាច​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​នបាន​ដែរ​ទេ​?

​ខណៈពេល​ដែល​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​ចំនួន​ច្រើន​មិន​បណ្តាល​ឲ្យ​ទារក​កើតមក​ខូច​អវៈយវៈ​នោះ តែ​ការ​ញ៉ាំ​វា​ច្រើន​ក៏​ពិបាក​នឹង​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។ ក្រៅពីនេះ​ក៏​អាច​ប្រឈម​ខ្ពស់​នឹង​ការ​រលូត​កូន ឬ​ទារក​កើតមក​មិន​គ្រប់​ទម្ងន់​ទៀតផង​។

តើអាច​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​នបាន​ដែរ​ទេ​?

Arizona-Based Coffee App Helps Consumers Across America Support Local  Alternatives to Starbucks, Other Major Chains – Arizona Daily Independent

​ជាតិ​កាហ្វេ​អ៊ី​ន​គឺជា​សារធាតុ​គីមី​មួយ​ប្រភេទ​ដែល​មាន​ក្នុង​ចំណីអាហារ និង​ភេសជ្ជៈ​ដូចជា កាហ្វេ តែ និង​កូកាកូឡា​។ វា​អាច​មាន​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ និង​ធ្វើឲ្យ​មនុស្ស​ឆេវឆាវ ភ័យខ្លាច និង​គេង​មិន​លក់​។

យក​ល្អ​អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ប្រចាំ​ថ្ងៃ​ដូចខាងក្រោម​នេះ​៖

  • ​ញ៉ាំ​កាហ្វេ​សុទ្ធ​ត្រឹមតែ​មួយ​កែវ​
  • ​កាហ្វេ​កែវ​សម្រាប់​ឆុង​ញ៉ាំ​នៅផ្ទះ អាច​ញ៉ាំ​បាន ៣​ពែ​ង​
  • ​តែ ៣​ពែ​ង ឬ​
  • ​ទឹកក្រូច​កូកា ៤​កំប៉ុង​
Drinking Coffee during Pregnancy: Is It Safe, Effects & Alternatives

​យ៉ាងណាមិញ ចំពោះ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គឺ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ឡើយ ព្រោះ​តែ​វា​ម​កាហ្វេ​អ៊ី​ន​ខ្ពស់ ហើយ​ក៏​មិនមែន​ជា​ភេសជ្ជៈ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។
​សម្រាប់​ថ្នាំ​ព្យាបាល​ជំងឺ​ផ្តាសាយ​មួយចំនួន​ក៏​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែរ ដូច្នេះ​មុន​នឹង​សម្រេចចិត្ត​ប្រើ​ថ្នាំ​ទាំង​នេះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕

ដកស្រង់ពី៖​ Health.com