មានផ្ទៃពោះមួយសប្តាហ៍! តើគួរតែប្រយ័ត្នពីអ្វី?
នៅពេលដែលអ្នកទើបតែមានផ្ទៃពោះមួយសប្តាហ៍ អ្នកគួរតែប្រយ័ត្នពីចំនុចមួយចំនួនទើបកូនអាចមានសុវត្ថិភាពក្នុងពោះអ្នក។
តើមានចំណុចអ្វីខ្លះដែលអ្នកត្រូវប្រយ័ត្ន?
ខាងក្រោមនេះអ្នកនឹងស្វែងយល់ពី ការប្រុងប្រយ័ត្នសប្តាហ៍ដំបូងពេលមានផ្ទៃពោះ៖
នៅពេលដែលអ្នកទើបតែមានផ្ទៃពោះ អ្នកអាចមានអារម្មណ៍ឆាប់មួលម៉ៅបាន ដូចនេះអ្នកអាចប្រាប់ស្វាមីអ្នកជាមុន ដើម្បីកុំឲ្យកើតរឿងឈ្លោះគ្នា។ ម្យ៉ាងទៀតអ្នកមិនត្រូវហាត់ប្រាណដោយធ្វើចលនាធ្ងន់ៗនោះទេ ព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជាងនេះទៅទៀតអ្នកគួរតែផ្អាកកុំញ៉ាំហិរ និងអាហារបំពង ភេសជ្ជៈដែលត្រជាក់ក៏មិនត្រូវញ៉ាំច្រើនដែរ។
ចុងក្រោយអ្នកគួរតែសម្រាកឲ្យបានច្រើនដោយកុំធ្វើការងារធ្ងន់ៗច្រើនឲ្យសោះ៕