អ្នកម៉ាក់សូមកត់ចំណាំ! សញ្ញា ៧យ៉ាង​នេះ អ្នកជិត​កើត​ជំងឺទឹក​នោមផ្អែម​ហើយ

អ្នក​ស្ថិត​ក្នុង​ស្ថា​ន​ភាព​​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ជាង​ធម្មតា ប៉ុន្តែ​គ្រូពេទ្យ​មិន​ទាន់​ចាត់​ទុក​អ្នក​ទាំង​នោះ​ថា​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទេ​។ បើ​តាម​ CDC អាមេរិក អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម នឹង​វិវត្ត​ទៅ​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ប្រាំ​ឆ្នាំ​បន្ទាប់ បើ​សិន​ជា​មិន​បាន​ព្យា​បាល​ទាន់​ពេល​។

រោគសញ្ញា​ដំណាក់កាល​ដំបូងៗ​នៃ​ការ​វិត្ត​ទៅ​រក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ចាប់​ពី​កម្រិត​ស្រាល​ ហើយ​ជា​លទ្ធផល​អ្នក​មាន​បញ្ហា​នេះ មិន​ចាប់​អារម្មណ៍​ថា​ខ្លួន​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រូវ​ព្យាបាល​នោះ​ដែរ​។

តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាអ្នកជិតកើតជម្ងឺទឹកនោមផ្អែម?

ខាង​ក្រោម​នេះ​ជា​សញ្ញា និង​រោគ​សញ្ញា​ដំណាក់​កាល​ដំបូងៗ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​៖

Diabetes in Pregnancy

១. នោម​ញឹក

នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ខ្ពស់ តម្រង​នោម​នឹង​ព្យា​យាម​បញ្ចេញ​ជាតិ​ស្ករ​ដែល​លើស​ចោល ដោយ​ចម្រោះ​ចេញពី​ក្នុង​ឈាម​។ ការណ៍​នេះ​ធ្វើ​ឲ្យ​មនុស្ស​យើង​ត្រូវ​ទៅ​នោម​ញឹក​ញាប់ ពិសេស​នៅ​ពេល​យប់​។

២. ស្រេក​ទឹក​

ពេល​យើង​ត្រូវ​នោម​ញឹក​ញាប់ ដើម្បី​បញ្ចេញ​ចោល​ជាតិ​ស្ករ​លើស នឹង​នាំ​ឲ្យ​រាង​កាយ​យើង​បាត់​បង់​ជាតិ​ទឹក​ និង​ធ្វើ​ឲ្យ​យើង​ចាប់​ផ្ដើម​ស្រេក​ទឹក​ខ្លាំង​ដែរ​។

៣. ឃ្លាន​

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​តែងតែ​មិន​បាន​ទទួល​ថាមពល​គ្រប់​គ្រាន់​ពី​អាហារ​ដែល​ខ្លួន​ញ៉ាំ​នោះ​ទេ​។ ប្រ​ព័ន្ធ​រំលាយ​អាហារ​យើង​បំបែក​អាហារ​ទៅ​ជា​គ្លុយ​កូស ដើម្បី​បំប្លែង​ជា​ថាមពល។ អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ មិន​ទទួល​គ្លុយ​កូស​ទាំង​នោះ​បាន​គ្រប់​គ្រាន់​ ​នៅ​ក្នុង​ចរន្ត​ឈាម ដើម្បី​បញ្ជូន​ទៅ​កាន់​កោសិកា​រាង​កាយ​នោះ​ទេ​។

Premium Photo | Hungry adorable woman eats delicious sandwhiches with  cheese and sausage, stands near opened refrigerator full of products.  beautiful female feels hunger after work. people and eating concept

ជា​លទ្ធ​ផល​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ តែង​តែ​មាន​អារម្មណ៍​ឃ្លាន​ជា​ប្រចាំ មិន​ថា​ទើប​តែ​ញ៉ាំ​​រួច​ហើយ​ក៏​ដោយ​។

៤. អស់​កម្លាំង​ខ្លាំង

ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ អាច​មាន​ឥទ្ធិ​ពល​លើ​កម្រិត​ថា​ម​ពល​ និង​ធ្វើ​ឲ្យ​អ្នក​មានជំងឺ​នេះ​មាន​អារម្មណ៍​ហត់នឿយ ឬ​អស់កម្លាំង។​ ការ​មាន​អារម្មណ៍​អស់​កម្លាំង​នេះ កើត​ឡើង​ដោយ​សារ​ស្ករ​​ក្នុង​ចរន្ត​ឈាម​មិន​អាច​ផ្ដល់​ទៅ​កោសិកា​រាង​កាយ​បាន​គ្រប់គ្រាន់​។

៥. ស្រវាំង​ភ្នែក

កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​តម្រូវ​ការ អាច​ធ្វើ​ឲ្យ​ខូច​ខាត​សរសៃ​ឈាម​តូចៗ​ក្នុង​ភ្នែក ដែល​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ស្រវាំង​ភ្នែក​។ ការ​ស្រវាំង​ភ្នែក អាច​កើត​មាន​ឡើង​នៅ​លើ​ភ្នែក​ម្ខាង ឬ​ទាំង​សង្ខាង​ និង​អាច​បាត់​ទៅ​វិញ និង​កើត​មក​វិញ​ដែរ​។

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ជួប​បញ្ហា​ភ្នែក ហើយ​មិន​ព្យា​បាល​នឹង​អាច​បង្ក​ទៅ​ជា​បញ្ហា​ធ្ងន់​ធ្ងរ និង​ចុង​ក្រោយ​អាច​ឈាន​ដល់​ពិការ​ភ្នែក​។​

តើហេតុអ្វីបានជាខ្ញុំឆាប់ស្រវាំងភ្នែក? - សុខក្រម

៦. របួស​ជា​សះ​យឺត

កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​បំផ្លាញ​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​រាង​កាយ និង​សរសៃឈាម​តូចៗ ដែល​អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​ចុះ​ខ្សោយ(impair blood circulation)។ ជា​លទ្ធ​ផល កន្លែង​មុត ឬ​របូស​នឹង​ត្រូវ​ការ​ពេល​រាប់​អាទិត្យ ឬ​ខែ ដើម្បី​ជាសះស្បើយ​។ ការ​ជា​សះ​ពី​រ​បួស​យឺត អាច​បង្កើន​ឱកាស​ប្រឈម​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ​។​​

៧. ស្ពឹក​ដៃ ឬ​ជើង

កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ និង​លំហូរ​ឈាម​ក្នុង​រាង​កាយ​។ អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ បញ្ហា​នេះ​អាច​នាំ​ឲ្យ​មាន​អាការៈ​ឈឺ​ចាប់ និង​ស្ពឹង​ដៃ ឬ​ជើង​។

អ្នក​មាន​បញ្ហា​បែប​នេះ ហើយ​មិន​ព្យាបាល​ទាន់​ពេល​ អាច​នឹង​ជួប​ផលវិបាក​ផ្សេងៗ​ទៀត​ច្រើន។

ការ​ដឹង​ទាន់​ពេល​ពី​សញ្ញា និង​រោគ​សញ្ញា​ដំណាក់​កាល​ដំបូងៗ​​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​នេះ នឹង​ធ្វើឲ្យ​គ្នា​យើង​អាច​ទទួល​បានការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ការ​ទទួល​បាន​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ ការ​ផ្លាស់​ប្តូរ​របៀបរបប​រស់នៅ​ និង​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ផល​វិបាក​ផ្សេងៗ។

ដកស្រង់ពី៖​Hello Krupet