កំឡុងពេលពពោះ! បញ្ហាសុខភាពមាត់ធ្មេញ ៣ ប្រភេទនេះនឹងកើតមានជាញឹកញាប់
សុខភាពមាត់ធ្មេញ ក៏ជាផ្នែកមួយដែលម៉ាក់ៗពពោះគ្រប់រូបគួរថែទាំឲ្យបានល្អប្រសើរ ព្រោះថាវាងាយនឹងកកើតរោគក្នុងមាត់។ នៅពេលពពោះ ក៏អ្នកជំនាញមិនឲ្យមានការធ្វើធ្មេញផ្ដេសផ្ដាសដែរ ខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ប៉ុន្តែបើម៉ាក់ៗមិនសម្អាត និងថែទាំមាត់ធ្មេញល្អទេ វាងាយស្រួលក្នុងការកើតបញ្ហាមាត់ធ្មេញទាំងនេះខ្លាំង។
តើមានបព្ហាអ្វីខ្លះនឹងកើតមានពេលពពោះចំពោះមាត់ធ្មេញ?
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា អំឡុងពេលពពោះ នៅក្នុងមាត់ស្ត្រីនឹងមានការប្រែប្រួល ហើយងាយកើតបញ្ហា៣ នៃសុខភាពមាត់ធ្មេញដូចជា៖
- ងាយរលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញ
- ងាយហើម និងដុះលូតវែង
- កើតឡើងនូវពងបែកក្នុងមាត់ជាញឹកញាប់
បើម៉ាក់ៗពពោះឈឺធ្មេញក្នុងត្រីមាសទី១ ឬទី៣គួរធ្វើម្ដេច?
- ម៉ាក់ៗត្រូវប្រឹក្សាជាមួយទន្ដបណ្ឌិតជំនាញ ដើម្បីរកវិធីសាស្ត្រជួយបំបាត់អាការៈឈឺចាប់
- ការប្រើថ្នាំដោយមិនមានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ម្ដាយ និងកូនក្នុងផ្ទៃ
- ក្នុងករណីមានការរលាកស្រួចស្រាល់ដែលត្រូវព្យាបាលបន្ទាន់ដូច ការករខ្ទុះពីធ្មេញនាំឲ្យហើមមុខ ត្រូវពិគ្រោះជាមួយគ្រូពេទ្យផ្នែកសម្ភព និងទន្តបណ្ឌិត ដើម្បីរកដំណោះស្រាយមានសុវត្ថិភាព។
ដកស្រង់ពី៖hello krupet