គន្លឹះ​​ងាយៗ! ដំណោះស្រាយ​បញ្ហា​ឈឺ​ក្បាល​ អំឡុង​ពេល​ពពោះយ៉ាងមានប្រសិទ្ធភាព

ជា​ទូទៅ​ អាការៈ​ឈឺ​ក្បាល​ អំឡុង​ពេល​ពពោះ​ គឺ​មាន​ភាព​ឈឺ​ចាប់​ខ្លាំង​ ប៉ុន្តែ​វា​មិន​បង្ក​ជា​គ្រោះថ្នាក់​ឡើយ​។​ ម៉ាក់ៗ​មួយ​ចំនួន​កើត​មាន​អាការៈ​ឈឺ​ក្បាល​ ពីព្រោះ​តែ​មាន​ការ​ប្រែប្រួល​អ័រម៉ូន​។​ បន្ថែម​ពី​នេះ​ ការ​​ទ្រទ្រង់​ទម្ងន់​​​​ទារក​ ក៏​អាច​បង្ក​ជា​ការ​ឈឺ​ក្បាល​ដែរ​​ ដោយ​សារ​តែ​ភាព​តាន​តឹង​ និង​ឥរិយាបថ​មិន​ល្អ​របស់​ម៉ាក់​​ៗ។ លើស​ពី​នេះ​ កត្តា​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ចេះ​តែ​ឈឺ​ក្បាល​នោះ​ គឺ​ដោយ​សារ​តែ​សាច់ដុំ​ខ្នង​ ក​ និង​ក្បាល​តឹង​ណែន​ កង្វះ​ជាតិ​ទឹក​ ឃ្លាន​ និង​ស្ត្រេស​ជាដើម​។

តើមានវិធីអ្វីខ្លះដែលជួយព្យាបាលបព្ហាឈឺក្បាលពេលពពោះ?

ម្យ៉ាង​វិញ​ទៀត​ ប្រសិនបើ​យើង​ឈឺ​ក្បាល​ និង​មិន​អាច​កំណត់​ពី​មូលហេតុ​បាន​ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​​ទៅ​ធ្វើ​ការ​ពិនិត្យ​ភ្នែក​។​ ជាក់​ស្តែង​​ មាន​ស្រីៗ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ប្រែប្រួលគំហើញ​​​ អំឡុង​ពេល​មាន​ផ្ទៃពោះ​ផង​ដែរ​។

11 Effective Home Remedies for Headache during Pregnancy

វិធីសាស្ត្រ​ដោះស្រាយ​​អាការៈ​ឈឺ​ក្បាល​ ពេល​មាន​គភ៌

ដើម្បី​បន្ថយ​ភាព​តានតឹង​នៅ​លើ​ស្មា​ និង​ក ម៉ាក់ៗ​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​​ធ្វើ​ការ​ម៉ាស្សា​។ល។ ​លើស​​ពី​នេះ​ ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ក៏​ជា​គន្លឹះ​ក្នុង​ការ​បង្ការ​ និង​ដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​នេះ​ដែរ​។ ចូរ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ដោយ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ញ៉ាំ​អាហារ​ឲ្យ​បាន​ទៀងទាត់​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​បរិមាណ​តិច​តួច​ក៏​អាច​បំបាត់​បញ្ហា​ឈឺ​ក្បាល​នេះ​ដែរ​ ហើយ​វា​ក៏​មិន​បង្ក​គ្រោះថ្នាក់​​ណា​មួយ​​ឡើយ។​​​

យើង​គួរ​បារម្ភ​ពី​ការ​ឈឺ​ក្បាល​ អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ​ ​នៅ​ពេល​ណា?

ទោះ​បី​ជា​ការ​ឈឺ​ក្បាល​ ​​កម្រ​នឹង​បង្ក​ជា​​គ្រោះថ្នាក់​ដល់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ​​​ផង​ដែរ។​ ការ​ឈឺ​ក្បាល​នេះ​ ​ក៏​អាច​ទាក់ទង​ទៅ​នឹង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ដូច​គ្នា​។​ ប្រសិនបើ​ម៉ាក់​ៗ​កើត​មាន​អាការៈ​ឈឺ​ក្បាល​ភ្លាម​ៗ​ ហើយ​មិន​ងាយ​បាត់​ទៅ​វិញ និង​មាន​បញ្ហា​ក្នុង​ការ​មើល​ឃើញ ដូចជា​បែក​អំពិលអំពែក​ ​ដែល​ស្រដៀង​ទៅ​នឹងជំងឺ​ឈឺ​ក្បាលប្រកាំង​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​។​

Headaches In Early Pregnancy - How To Get Fast Relief | BellyBelly

បន្ថែម​ពី​នេះ​ នៅ​ក្នុង​ករណី​ដែល​ម៉ាក់​ៗ​មាន​អាការៈ​​ក្អួត​ផង​ ឬ​ការ​ឈឺ​ក្បាល​កើត​ឡើង​បន្ទាប់​ពី​ការ​​ប៉ះ​ទង្គិច​ចំ​ក្បាល​ ​ឬ​មាន​អាការៈ​ស្ពឹក​ ឬ​ខ្សោយ​ផ្នែក​ណាមួយ​នៃ​រាងកាយ​ អម​ដោយ​ការ​ឈឺ​ក្បាល​ ឬ​មាន​ការ​ផ្លាស់ប្ដូរ​ការមើល ឬ​ឡើង​សម្ពាធ​ឈាម​។ល។​ ​ម៉ាក់​ៗ​គួរ​តែ​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​​ជា​បន្ទាន់​។

ដកស្រង់ពី៖ Hello Krupet