សូមចំណាយពេលអាន! រឿង 10 យ៉ាងដែលប៉ាក់ម៉ាក់ថ្មីថ្មោងមិនធ្លាប់ដឹង មុនពេលមានកូន

គ្មាននរណាម្នាក់ធ្លាប់ធ្វើជាឪពុកម្តាយដោយគ្មានកូននោះឡើយ មែនទេ? និងពិតប្រាកដណាស់ថា មានរឿងជាច្រើនដែលលោកឪពុកអ្នកម្តាយថ្មោងថ្មីទើបនឹងបានដឹង ក៏នៅពេលដែលមានកូនតំបូងហ្នឹងឯង។

តើមានរឿងអ្វីខ្លះដែលធ្វើឪ្យប៉ាម៉ាក់ថ្មីថ្មោងមិនដែរដឹង?

ខាងក្រោមនេះ គឺជារឿងពិត 10 ចំណុចដែលអ្នកស្រី Karyn អ្នកម្តាយវ័យជាងសាមសិបឆ្នាំ ម្ចាស់ Blog of Cardigan បានរកឃើញដោយខ្លួនឯង ហើយគាត់លួចខ្សឹបប្រាប់ថា រឿងទាំងអស់នេះគ្មានអ្នកណាម្នាក់ធ្លាប់ប្រាប់គាត់ពីមុនមកឡើយ។

Home Pregnancy Test: How to Check if Your Wife is Pregnant, at Home | by  DadBlog.in | Medium

. យើងជាឪពុកម្តាយដែលអន់បំផុត និងល្អហួសពីការគិតស្មានក្នុងពេលតែមួយ :

នៅរៀងរាល់ព្រឹកយើងនឹងក្លាយជាឪពុកម្តាយច្រើនស្ទីល ព្រោះអីកូនតូចក៏មិនដែលដូចកាលពីម្សឹលមិញមួយដងណាដែរ ពេលខ្លះប្តូរអារម្មណ៍នៅនឹងមុខយើងតែម្តងក៏មាន។

២. ក្រោយពេលប្រសូតហើយ ខ្លួនឯងមើលមិនបានឡើយ :

ទាំងធាត់កន្រ្ទីលកន្រ្ទល ទាំងអុីកអ៊ាក គួរឱ្យស្អប់ តែសូមកុំភ្លេចឱ្យសោះថា យើងទើបតែបង្កើតមនុស្សមួយទាំងមូលចេញមកណា៎ អ្វីដែលគួរធ្វើគឺ ជ្រើសរើសញ៉ាំអាហារល្អៗ ហាត់ប្រាណ និងគិតតែរឿងល្អៗរបស់ខ្លួនឯង។

៣. កូនយើងមិនដូចក្មេងឯទៀតសោះ :

មកពីវាខុសគ្នាហ្នឹងហើយ ទើបគេមិនបានធ្វើ ក្លាយជា ឬចូលចិត្តដូចដែលនៅក្នុងសៀវភៅ ឬអ្នកជិតខាងគេប្រាប់នោះ ហើយអ្នកដែលស្គាល់កូនយើងច្បាស់ជាទីបំផុត គឺ មនុស្សដែលជាឪពុកម្តាយរបស់គេហ្នុងឯង។

Moms-To-Be to Receive Medical Care from the Day they Know that they Are  Expecting - DailyClout

៤. មិនចាំបាច់ត្រូវតែ “ងាយ” ជានិច្ចនោះទេ :

នៅក្នុងការចិញ្ចឹមកូន ពេលខ្លះរឿងដែលពិបាក អាចជារឿងល្អខ្លាំងទៅវិញរឿងខ្លះដែលយើងគិតថាពិបាកបំផុតនោះ ក៏អាចងាយស្រួលបានដូចគ្នា រឿងបែបនេះ អ្នកស្រី Karyn ហៅថា “រឿងមហស្ចារ្យ” ដែលអាចកើតឡើងបានចំពោះលោកឪពុកអ្នកម្តាយគ្រប់គ្នានៅលើពិភពលោកនេះ។

៥. នៅជាមួយលាមក :

ឪពុកម្តាយគេចមិនរួចពីរឿងលាមករបស់កូនទេ ព្រោះត្រូវចាំសង្កេតមើល ហឹត លាង កត់កំណត់ហេតុ ដូច្នេះទើបត្រូវធ្វើចិត្តឱ្យធ្លាប់ឱ្យហើយ។

៦. បើចេះស្តាប់គេឯង អ្វីៗនឹងងាយស្រួលឡើង :

ពេលអ្នកឯទៀតដឹងថាយើងកំពុងតែចិញ្ចឹមកូនតូចនោះ អ្នកណាៗក៏តែងតែចូលមកណែនាំ “ធ្វើបែបនេះទៅ កូនបងក៏ធ្លាប់អុីចឹងដែរ” អ្នកខ្លះអាចមានអារម្មណ៍ថាច្រើនពេករហូតធុញនឹងស្តាប់ តែការពិតទៅជ្រើសរើសស្តាប់ទុកខ្លះក៏មិនខាតបង់អីដែរ រឹតតែល្អទៅទៀតដែលមានអ្នកគេព្រួយបារម្ភពីយើងនោះ។

How Soon After Implantation Can I Take a Pregnancy Test?

៧. ដល់ពេលត្រូវចេះបន្ធូរបន្ថយ :

ពេលមានកូន អ្វីៗក៏មើលទៅហាក់ដូចជាមិនបានដូចចិត្តទាំងអស់ មិនថាតែពេលគេង
ការតែងខ្លួន ឬសម្ព័ន្ធភាពក្នុងគ្រួសារ យើងត្រូវតែចេះបន្ធូរបន្ថយអារម្មណ៍ និងត្រូវទទួលស្គាល់ថា អ្វីៗច្រើនយ៉ាងអាចមិនល្អទំនងដូចកាលពីពេលមុន តែអ្វីៗគ្រប់យ៉ាងនឹងល្អរៀបរយឡើងវិញនៅទីបំផុត។

៨. សង្គមគ្រួសារដ៏ល្អ សំខាន់បំផុត :

សម្រាប់សម្រាកកាយ សម្រាកចិត្តពីរឿងឈឺក្បាលនៅខាងក្រៅផ្ទះ ព្រោះសង្គមគ្រួសារដែលល្អនឹងជួយឱបក្រសោបកូនជំនួសយើងពេលដែលយើងទន់ជ្រាយ មនុស្សជុំវិញខ្លួននឹងនៅចាំជួយដាស់តឿនផ្លូវចិត្តមិនឱ្យយើងភ្លេចថា តើខ្លួនយើងជាអ្នកណា នៅពេលដែលយើងមានអារម្មណ៍អស់សង្ឃឹម។

Labor Positions With a Partner

៩. ឪពុកម្តាយថ្មោងថ្មី ត្រូវផ្តល់កម្លាំងចិត្តដល់គ្នា :

ចង់វិភាគ ពិចារណា ឬចង់អបអរ សរសើចំពោះគ្នា មិនពិបាកជ្រើសរើសធ្វើទេ មែនទេ?។ ប្រហែលជាគ្មានអ្នកណាចង់ខាតពេល ខាតវេលាមកអង្គុយច្រណែនយើងនោះទេ គេចាប់អារម្មណ៍ខ្លាំងជាងថា តើកូនយើងស្អាតគួរឱ្យស្រឡាញ់យ៉ាងណាខ្លះទៅ ចូរយករឿងរ៉ាវបែបនេះមក Shareគ្នាវិញល្អជាង។

១០. បើមិនឈប់ គង់តែសម្រេច :

បន្ទាប់ពីកូនអាយុគ្រប់ 1ខួប គ្មានអ្នកណាដឹងប្រាកដថានឹងក្លាយទៅជាយ៉ាងណាឡើយតទៅមុខទៀត យើងត្រូវតែរៀនយល់ដឹង ជាពិសេសតាមរយៈកំហុសឆ្គងកន្លងមក ដើម្បីនឹងបានធ្វើជាឪពុកម្តាយដ៏ល្អឡើងរៀងរាល់ថ្ងៃ។ សាកល្បងបើកចិត្ត សាកល្បងធ្វើ បើមិនបានផលល្អ ក៏ត្រឹមតែប្តូរវិធីថ្មីប៉ុណ្ណឹងឯង៕

ដកស្រង់ពី៖ parents.com