ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់ខ្លួនឯងនិងកូនកើតបាន ៦ ខែ
ការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយអំឡុងពេលពពោះ គឺដើម្បីជួយឲ្យខ្លួនយើងចៀសផុតពីបញ្ហានេះ ព្រោះថាការមានផ្ទៃពោះ ឈឺលេបថ្នាំមិនល្អចំពោះកូនឡើយ។
ថ្មីៗនេះខាង WHO បានបញ្ជាក់ថាវ៉ាក់សាំងនេះ មិនត្រឹមជួយម៉ាក់ឡើយ គឺអាចជួយដល់កូនក្រោយកើតបាន ៦ ខែទៀតផង។
របាយការណ៍ខាង WHO បានបញ្ជាក់ថាចាក់វ៉ាក់សាំងពេលម៉ាក់ៗពពោះ ចាក់មានឥទ្ធិពលខ្ពស់ រហូតដល់អាចការពារកូនក្រោយសម្រាលបាន ៦ ខែនៃជីវិត។ អង្គការសុខភាពពិភពលោកបញ្ជាក់ថា ចាក់សាំងផ្ដាសាយនេះស្ត្រីមានផ្ទៃពោះទោះចាក់ក្នុងអំឡុងត្រីមាសណាក៏ដោយក៏វានៅតែមានប្រសិទ្ធភាពចំពោះខ្លួន និងកូនដែលកើតមកហើយ។
ចំណែកទារកដែលបានទទួលចាក់សាំងនេះនឹងអាចការពារពួកគេពីគ្រុនផ្ដាសាយធំនៅប៉ុន្មានខែដំបូង ម៉ាក់ប៉ាទារកមួយចំនួនក៏គ្មានជំងឺផ្ដាសាយពេលនៅតូច គឺពួកគាត់បានចាក់វ៉ាក់សាំងនេះមែន។
ម៉ាក់ៗមានផ្ទៃពោះ ហើយចាក់វ៉ាក់សាំងជំងឺផ្ដាសាយ គឺមិនត្រឹមតែការពារខ្លួនឯងមួយមុខប៉ុណ្ណោះទេ ប៉ុន្តែអាចការពារកូន។ ពេលម៉ាក់ៗចាក់វ៉ាក់សាំងនេះ កូនក្នុងផ្ទៃក៏ទទួលអង់ទីករនៃជំងឺផ្ដាសាយពីម្ដាយដែលត្រូវចាក់វ៉ាក់សាំង។
ដកស្រង់ពី៖ Hello Krupet