ប្រយ័ត្នណាម៉ាក់! ប្រើប្រេងកូឡាលាបលើបង្ហើយក្មេងទើបកើត អាចប៉ះពាល់ខួរក្បាល
ចាស់ៗមួយចំនួនតែងឲ្យម៉ាក់ៗយកប្រេងកូឡា ឬប្រេងខ្យល់មកលាបលើបង្កើយកូន ដើម្បីក្បាលក្មេងឆាប់រឹង មិនផើតផត។
តើការធ្វើបែបនេះត្រឹមត្រូវតាមក្បួនពេទ្យទេ?
គ្រូពេទ្យតែងតែហាមមិនឲ្យម៉ាក់ៗប្រើប្រេងកូឡា ឬប្រេងរឹតដែលមានចំហាយក្ដៅខ្លាំងពេក មកលាបលើបង្ហើយកូននោះទេ ព្រោះវារលាកស្បែកក្បាល កកទៅជាអាចម៍ក្របី តែបើមិនសូវមានជាតិក្ដៅអាចប្រើបានម្តងម្កាលប៉ុណ្ណោះ។

ករណីមួយវិញទៀតវាក៏អាចបណ្ដាលឲ្យប៉ះពាល់ខួរក្បាលកូន ព្រោះថាប្រភេទប្រេងលាបរឹតនេះជ្រាបចូលទៅតាមស្បែក ហើយកូនស្រូបចូលទៅក្នុងខ្លួន។
១. ផ្លូវដង្ហើមកូន
ពេលកូនស្រូបយកជាតិក្ដៅរបស់ប្រេងកូឡាមានក្លិនខ្លាំងចូលទៅដល់សួតអាចបណ្តាលឲ្យកូនមានបញ្ហាសួត និងពិបាកដកដង្ហើម។

២. ខួរក្បាល
ដោយសារតែប្រេងកូឡាមានជាតិចំហាយក្ដៅខ្លាំង ដូចនេះពេលទារកបឺតស្រូបយកជាតិនោះទៅ អាចចូលទៅដល់ខួរក្បាលតាមរយៈបង្ហើយទន់នោះ ដោយបណ្ដាលឲ្យមានបញ្ហាខួរក្បាលផ្សេងៗ ខ្សោយបញ្ញា ឬប៉ះពាល់ដល់ការវិវត្តនៃខួរក្បាល។
ដកស្រង់ពី៖ Hello Krupet