ប៉ាម៉ាក់ចិញ្ចឹមកូនបែបផ្ដាច់ការ អាចធ្វើឲ្យកូនធំឡើងជួបរឿង​មិនល្អទាំងនេះ

ការ​ចិញ្ចឹម​កូន​បែប​តឹង​រឹង​ពេក ​ឬ​ក៏​ហៅ​ថា​ផ្ដាច់ការ​ពេក​នោះ ​គឺហៅ​ថា​ផ្ដាច់​ការ​និយមហើយ។ ប៉ាម៉ាក់​ដែល​មាន​លំនាំ​ចិញ្ចឹម​កូន​បែប​នេះ​ គឺ​ចង់​ឲ្យ​កូន​មាន​វិន័យ​ល្អ ​និង​ទទួល​បាន​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​ របៀប​បែប​នេះ​គឺ​មាន​សម្ពាធ​ខ្លាំង​ទៅ​លើ​កូន​ទៅវិញទេ។

What Is Collaborative Parenting - PureWow

តើមានរឿងអ្វីខ្លះបើអ្នកចិញ្ចឹមដោយផ្តាច់ការ?

ការ​ចិញ្ចឹមកូនបែបផ្ដាច់ការនេះ គឺតម្រូវឲ្យ​កូនត្រូវ​តែ​សម្រប​តាម​ការ​បង្គាប់​បញ្ជា​របស់​ឪពុកម្ដាយ​គ្រប់​យ៉ាង​ ដោយ​មិន​ចាំ​បាច់​មាន​ការ​បក​ស្រាយ​នោះ​ទេ។ ការ​ចិញ្ចឹម​កូន​របៀប​នេះ​គឺ​តែង​តែ​ជួប​ប្រទះ​ផល​មិន​ល្អ​ទៅ​លើ​កូន​ ដោយ​មិន​អាច​ជៀសវាង​បាន ដូចជា ធ្វើឲ្យកូនអាច​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ជាដើម​។

១. លក្ខខណ្ឌ​របស់​ប៉ាម៉ាក់​ផ្ដាច់​ការ

ជា​ទូទៅ​ ចំពោះ​ប៉ាម៉ាក់ដែល​ផ្ដាច់​ការ ​គឺ​បាន​ផ្ដល់​ឲ្យ​កូន​នូវ​មជ្ឈដ្ឋាន​ដែល​មាន​របៀប​រៀប​រយ។ ទាំង​នេះ​គឺ​ជា​វិន័យ​ដែល​​ប៉ាម៉ាក់ចង់​បាន​ពី​កូន​ដោយ​គ្មាន​ការ​ជំទាស់។​ ប៉ាម៉ាក់​របៀប​នេះ​គឺ​ទាម​ទារ​ខ្ពស់​ ហើយ​មិន​ទម្លាប់​បក​ស្រាយ​ ឬឲ្យ​ហេតុ​ផល​ដល់​កូន​បាន​​ដឹង​​នោះ​ទេ។

២. បុត្រ​ធីតា​ដែល​មាន​ឪពុកម្ដាយ​ផ្ដាច់​ការ

កូន​​រស់​នៅ​ក្នុង​លំនាំ​អប់​រំ​របៀប​ផ្ដាច់ការ គឺ​ស្ដាប់​បង្គាប់​ដោយ​សារ​តែ​កូន​ត្រូវ​អនុវត្ត​របៀប​រស់​នៅ​ដោយ​មិន​បាន​ពិចារណា ​និង​ធ្វើ​តាម​តែ​អ្វី​ដែល​បាន​ប្រាប់​។ កូនអាច​នឹង​មាន​ទំនោរ​ទៅ​ជាលាក់​បាំង​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឲ្យ​មាន​គំលាត​កាន់​តែ​ខ្លាំង​ក្នុង​ផ្លូវ​ចិត្ត​ ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​នៃ​ការ​ដាក់​ទោស​ពេល​ធ្វើ​ខុស។

What Should I Do When a Child Says "I'm Dumb"? - SMARTS

៣. កូន​ឆ្លើយ​តប​បែប​ណា?

ទោះ​បី​ជា​កូន​​ភាគ​ច្រើន​ដើរ​តាម​លំនាំ​នេះ​ក៏​ដោយ ​ក៏​មាន​ខ្លះ​មាន​ការ​ប្រឆាំង​ផង​ដែរ ភាគ​ច្រើន​គឺ​កូន​ដែល​មាន​វ័យ​ជំទង់​តែ​ម្ដង។ អាច​មាន​ជា​រូប​ភាព​ ដូច​ជា ​កុហក​ លឹប​ល និង​មាន​អាថ៌កំបាំង​ច្រើន​ដោយ​មិន​ហ៊ាន​បញ្ចេញ​មក​ក្រៅ​ឲ្យ​​ប៉ាម៉ាក់ដឹង​នោះ​ទេ ហើយ​ក៏​មាន​កូន​​ខ្លះ​អាច​លេចឡើង​នូវ​សកម្មភាព​ហិង្សា​ថែម​ទៀត​ផង។

៤. ផល​ប៉ះ​ពាល់​ពី​​ប៉ាម៉ាក់ផ្ដាច់​ការ

ទោះ​បី​ជា​ការ​ចិញ្ចឹម​កូន​របៀប​ផ្ដាច់​ការ​នេះ​​ អាច​ធ្វើ​ឲ្យ​កូន​ស្ដាប់​បង្គាប់​ក៏​ដោយ​ តែង​តែ​ជួប​បញ្ហា​ជៀស​មិន​ផុត។ កូន​​ដែល​មាន​ឪពុកម្ដាយ​ផ្ដាច់​ការ​ គឺ​ខ្វះ​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។ កូនអាច​នឹង​ធំ​ធាត់​ឡើងមានអារម្មណ៍​ខ្លាចអ្នកដទៃ ​ហើយ​ការ​គិត​របស់កូននឹង​មាន​កម្រិត។ ដោយ​សារ​តែ​មាន​តែ​ការ​រិះ​គន់​ពេល​បញ្ចេញ​គំនិត​នៅ​មុខ​ម៉ាក់ប៉ា កូន​នឹង​មាន​ទំនោរ​រិះ​គន់​ខ្លួន​ឯង ​ឬ​គំនិត​អ្នក​ដទៃ។

ដកស្រង់ពី៖ Hello Krupet