គន្លឹះ ៤ យ៉ាងនេះ! ជួយដោះស្រាយបញ្ហាទល់លាមកពេលពពោះយ៉ាងប្រសិទ្ធភាព
ទល់លាមកជាបញ្ហាចោទកើតឡើងចំពោះស្ត្រីពពោះញឹកញាប់ ធ្វើឲ្យស្ត្រីរងសម្ពាធមួយបន្ថែមទៀត។
តើត្រូវដោះស្រាយបញ្ហាទល់លាមកពេលពពោះដោយរបៀបណា? មានមូលហេតុអីខ្លះ ទើបស្ត្រីពពោះចេះតែទល់លាមក?
មានមូលហេតុជាច្រើនធ្វើឲ្យស្ត្រីពពោះមានបញ្ហាទល់លាមក ក្នុងនោះក៏មានការកើនឡើងនូវ Progesterone ធ្វើឲ្យសរីរាង្គរំលាយអាហារធ្វើការយឺតជាងមុន ទំហំស្បូនកាន់ធំពេលមានផ្ទៃពោះ ធ្វើឲ្យសង្កត់ទៅលើពោះវៀន។

ក្នុងករណីដែលស្ត្រីពពោះញ៉ាំទឹកតិច មិនសូវញ៉ាំបន្លែ ផ្លែឈើ ឬញ៉ាំថ្នាំ ឬអាហារបំប៉នជាតិដែកលើសកម្រិតទៀត បញ្ហាទល់លាមកកាន់តែចោទធ្ងន់ធ្ងរឡើង។
អាការៈទល់លាមកកើតឡើងលើស្ត្រីពពោះញឹកញាប់មែន តែក៏មានតិចនិកដែលស្ត្រីពពោះអាចកាត់បន្ថយបានដែរ។
- ញ៉ាំអាហារជាតិសម្បូរជាតិកាកសរសៃ ពិសេសបន្លែ និងផ្លែឈើឲ្យបានច្រើន
- ផឹកទឹក ឬទឹកផ្លែឈើឲ្យបានច្រើន
- កុំអង្គុយ ឬឈរយូរពេក ត្រូវងើបដើរឲ្យបានច្រើន
- ធ្វើសកម្មភាពឲ្យបានច្រើន និងហាត់ប្រាណឲ្យបានទៀងទាត់។
ដកស្រង់ពី៖ Hello Krupet