មិនអាចអត់បានទេ! មូលហេតុ ៥អ្នកម៉ាក់គួរបំបៅដោះកូនក្នុង​រយៈពេល​​ ៦ខែ​ដំបូង

តើអ្នកធ្លាប់គិតដែរ ឬទេថា ទឹកដោះម្តាយសំខាន់ យ៉ាងណា ចំពោះកូន?​ ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នកម្តាយបំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម ទោះ​គ្មាន ឬ​ក៏​ចេញ​តិចៗ​ក៏​ដោយ និងបន្ត​​បំបៅ​ដោះ​កូន​តែ​មួយ​មុខ​គត់​រហូត​ដល់​អាយុ ៦ ខែ។ 

តើមានមូលហេតុអ្វីខ្លះដែលអ្នកម៉ាក់គួរបំបៅដោះកូនក្នុង​រយៈពេល​​ 6 ខែ​ដំបូង?

ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលអ្នកម្តាយគួរតែបំបៅ​​កូន​​ដោយទឹកដោះ​​ម្តាយតែមួយមុខគត់​​ ជាជាង​​​ការបំបៅកូនដោយទឹកដោះគោ៖

Breastfeeding attachment techniques | Raising Children Network

​​​បើតាមអ្នកជំនាញខាងអាហារូបត្ថម្ភកុមារ បានឱ្យដឹងថា ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុត​ ដើម្បីកាត់បន្ថយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភកុមារ ដោយសារ​​ក្នុងទឹកដោះម្តាយសម្បូរទៅដោយសារធាតុចិញ្ចឹម​​មួយចំនួនដូចជា៖

  • ជាតិប្រូតេអ៊ីន ដែលជាអាហារសាងសង់​សំខាន់សម្រាប់អភិវឌ្ឍ​ការលូតលាស់​រាងកាយរបស់កុមារ
  • ជាតិស្ករឡាក់​តូស ជួយផ្តល់​កម្លាំងថាមពលដល់កុមារ
  • ជាតិខ្លាញ់ជួយទ្រទ្រង់​រចនាសម្ព័ន្ធកោសិការាងកាយ​កុមារ ថែរក្សារសីតុណ្ហភាពកុមារឱ្យមានលំនឹង​​ ក៏ដូចជាការជួយ​រាងកាយកុមារដើម្បីស្តុកថាមពល
  • ​ពពួកជីវជាតិ​ និងរ៉ែ​​ ខនិជ ដូចជា​ជិវជាតិ A B C D ជាតិដែក ប៉ូតាស្យូម កាល់ស្យូមជាដើម ដែលជាភ្នាក់ងារ​ដ៏សំខាន់​​សម្រាប់ការពារកុមារពីជំងឺ​នានា។
  • ជាតិទឹកដែលតម្រូវការចាំបាច់របស់កុមារជាប្រចាំ

ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​បាន​ប្រហែល ២០%។កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បៅ​​​ទឹកដោះ​ម្តាយ។

Breastfeeding - Dr. Sharad Deshmukh

ទារក​ដែល​ទទួល​បាន​ការ​បំបៅ​ទឹក​ដោះ​ពី​ម្ដាយ​ ​កើន​ពិន្ទុ​ IQ រហូត​ដល់​ ២.៦២ ឯណោះ​ បើ​ធៀប​ទៅ​នឹង​កុមារ​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ។

មារដែលមិនបានបំបៅដោយទឹកដោះម្តាយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ ខួរក្បាល សតិបញ្ញាស្មារតី និងមានទំហំខួរក្បាលតូចជាងទារក ដែលបំបៅដោយទឹកដោះម្តាយ ហើយពួកគេក៏​ងាយប្រឈមមុខ នឹងជំងឺនានាទៀតផង។

ដកស្រង់ពី៖​ pethyoeung.com