ស្ថានភាព COVID-19 រាលដាលធ្ងន់ធ្ងរបែបនេះ! តើស្ត្រីកំពុងមានផ្ទៃពោះគួរទៅមន្ទីរពេទ្យឬទេ?
សម្រាប់ស្ត្រីមានផ្ទៃពោះកំពុងតែព្រួយបារម្ភចំពោះសុខភាព ខណៈដែលយើងកំពុងតែមានបញ្ហារឿង COVID-19 ឆ្លងចូលសហគមន៍ទៀតនោះ។
តើអំឡុងពេលនេះអាចទៅមន្ទីរពេទ្យ ឬអត់?
ដូចនេះហើយបានជាម៉ាក់ៗចង់ដឹងថាគួរទៅមន្ទីរពេទ្យឬទេក្នុងស្ងានភាពនេះ៖
ការព្រួយបារម្ភខ្លាចឆ្លង COVID-19 មិនខុសទេ តែត្រូវទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យតាមការណាត់ ដើម្បីតាមដានពីសុខភាពកូនក្នុងផ្ទៃ និងខ្លួនឯងដូចគ្នា។ ប៉ុន្តែពេលទៅពិនិត្យត្រូវអនុវត្តន៍វិធានការណ៍ដែលក្រសួងសុខាភិបាលបានណែនាំដោយរក្សាគម្លាតពីអ្នកដទៃយ៉ាងហោចណាស់ ១ ម៉ែត្រកន្លះ លាងសម្អាតដៃជាមួយទឹកអាល់កុល ជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។
ក្រុមគ្រូពេទ្យក៏បានរៀបចំកន្លែងមានសុវត្ថិភាព និងបានការពារខ្លួនគាត់រួចរាល់ដែរ ដូចនេះយើងអាចមានសុវត្ថិភាពពី COVID-19 បាន។ មួយវិញទៀតបើឃើញនរណាមានអាការៈមិនស្រួលខ្លួន មិនគួរនៅជិតឡើយ ហើយបើខ្លួនឯងមានមានរោគសញ្ញាមិនស្រួលណាមួយដូចជា ក្អក ក្ដៅខ្លួន ហៀរសម្បោរ ត្រូវប្រញាប់ទៅជួបពេទ្យ និងរៀបរាប់ពីកន្លែងដែលធ្លាប់បានទៅ ព្រមទាំងមនុស្សធ្លាប់ជួប។
បើយើងមិនទៅពិនិត្យផ្ទៃពោះ តាមការណាត់របស់គ្រូពេទ្យ ពេលកូនមានបញ្ហាអ្វីមួយដូចជាមិនកម្រើក ធ្លាក់ឈាម យើងអាចដឹងទាន់ និងជួយសង្គ្រោះឲ្យផុតពីគ្រោះថ្នាក់។
ដូចនេះគ្រាន់តែការពារខ្លួនយើងឲ្យបានល្អ និងប្រកាន់ខ្ជាប់អនាម័យគ្រប់ពេលយើងអាចគេចផុតពីជំងឺ COVID-19 ហើយកូនក៏មានសុខភាពល្អ។
ដកស្រង់ពី៖ Hello Krupet