ឈប់ពិបាកទៀតទៅ! ​វិធី​ប្រើ​ខ្ញី ដើម្បី​ជួយព្យាបាល​បញ្ហា​ចាញ់​កូន​យ៉ាងប្រសិទ្ធភាព

ការ​ចាញ់កូន​ដោយ​ក្អួតចង្អោរ គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​ស្ត្រី​មាន​ផ្ទៃពោះ តែងតែ​ជួបប្រទះ ហើយក៏​ជា​ហេតុផល​ដ៏​ធំ​មួយ នាំឲ្យ​មាន​ភាព​តានតឹង ក្នុង​អារម្មណ៍​បំផុត​។ ជាមួយគ្នានេះដែរ អ្នក​ក៏​មិន​អាច​ប្រើ  ថ្នាំ​គ្មាន​វេជ្ជបញ្ជា​អ្វី​ផ្តេសផ្តាស​ដែរ​។

តើមានវិធីអ្វីខ្លះជួយព្យាបាលបព្ហាចាញ់កូន?

ខាងក្រោម​នេះ គឺជា​វិធី​ប្រើប្រាស់​ខ្ញី ដើម្បី​បំបាត់​បញ្ហា​ចាញ់កូន​យ៉ាង​ល្អ ហើយ​អ្នក​ក៏​គួរតែ​សាកល្បង​សិន​ដែរ ដោយសារ​តែ​វា គ្មាន​អ្វី​ប៉ះពាល់​ដល់​កូន​។

Vomiting in pregnancy: Causes and treatments

​១. ខ្ញី និង​អំបិល​

វិធី​ដ៏​ល្អ​មួយ ក្នុង​ការប្រើប្រាស់​ខ្ញី បំបាត់​អា​ការៈចាញ់កូន គឺ​ប្រើ​ខ្ញី​មួយ​ដុំ ដែល​ចិត​សម្បក​រួច ទៅ​ជ្រលក់​នឹង​អំបិល ហើយ​យក​វា​មក​ជញ្ជក់​លេងៗ នៅពេល​មាន​អារម្មណ៍​ថា ចង្អោ​រ​។ តាម​ការសិក្សា​បញ្ជាក់​ថា​ខ្ញី មាន​ប្រយោជន៍​ច្រើន ក្នុង​ការព្យាបាល​ការ​ចាញ់​កូន និង​ចង្អោរ​។​

២. ទឹក​ខ្ញី​​

វិធី​ងាយ​មួយទៀត ក្នុង​ការប្រើប្រាស់​ខ្ញី​ដែរនោះ គឺ​យក​តែ​ទឹក​របស់​វា មក​ទទួល​ទាន​ទេ​។ ចូរ​កិន​ខ្ញី​ស្រស់​មួយចំនួន ហើយ​លាយ​ទឹក​កន្លះ​កែវ និង​លាយ​អំបិល និង​ដាក់​ទឹក​ក្រូចឆ្មារ​ពីរ​បី​ដំណក់​។ ក្រោយ​ពី​កិន​រួច ចូរ​ញ៉ាំ​វា នៅពេល​មាន​អារម្មណ៍​ចង់​ក្អួត នោះ​អ្នកនឹង​បាន​ធូរស្រាល​ហើយ​។

Is it safe to eat ginger during pregnancy? Here's what a doctor has to say

៣. ជ្រក់​ខ្ញី​

ការធ្វើ​ជា​ជ្រក់ខ្ញី​នេះ ទាមទារ​ការប្រើ​អំបិល និង​ក្រូចឆ្មារ ហើយ​អាច​នឹង​មាន​ក្លិន​មិនសូវ​ល្អ ប៉ុន្តែ វា​ជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​លុបបំបាត់​អា​ការៈក្អួត និង​ចង្អោរ​បាន​៕

ដកស្រង់ពី៖ Health.com