សញ្ញាគ្រោះថ្នាក់!! អ្នកពពោះបើមានករណីពោះឡើងរឹងពេលជិតដល់ថ្ងៃសម្រាលត្រូវធ្វើរឿងទាំងនេះភ្លាម
នៅពេលដែលអ្នកពរពោះដល់ដំណាក់កាលប៉ុន្មានខែចុងក្រោយជិតកើត ស្រាប់តែពោះមានលក្ខណៈរឹងជាងមុន
តើអ្នកគួរធ្វើដូចម្តេចបើមានករណីពោះឡើងរឹងជិតដល់ថ្ងៃសម្រាល?
ខាងក្រោមនេះយើងនឹងលើកបង្ហាញពីរឿងដែលអ្នកត្រូវធ្វើបើមានករណីខាងលើ៖
១. អ្នកគួរតែសម្រាកឱ្យបានច្រើន ព្រោះនៅដំណាក់កាលនេះពោះអ្នកកាន់តែធំ ដូចនេះបើអ្នកនឿយហត់ខ្លាំងពេក វាអាចធ្វើឱ្យអ្នកកើតមុនខែបាន។
២. ប្រសិននៅដំណាក់កាលនេះពោះអ្នកតែងតែមានសភាពរឹង អ្នកអាចទៅមន្ទីរពេទ្យពិនិត្យបាន ដើម្បីព្យាបាលបានទាន់ពេលវេលា ហើយបើឈឺពោះ រួមជាមួយឈឺចង្កេះទៀត អ្នករឹតតែត្រូវទៅមន្ទីរពេទ្យជាបន្ទាន់។
៣. អ្នកអាចសាកល្បងដកដង្ហើមឱ្យវែង ព្រោះវាអាចជួយអ្នកឱ្យមានអារម្មណ៍ធូលស្រាលជាងមុនទោះបីជាមិនបាច់អាការៈនេះក៏ដោយ ក៏អ្នកមិនពិបាកទ្រាំដូចមុនដែរ។
៤. អ្នកអាចផ្លាស់ប្តូរទម្លាប់នៃចលនារបស់អ្នកបាន ដោយអ្នកអាចមើលតាមស្ថានភាពរបស់អ្នក ប្រសិនជាដើរអាចជួយអ្នកឱ្យធូល អ្នកអាចដើរបាន តែបើដើរហើយមិនប្រសើរ អ្នកអាចសម្រាកបាន។
៥. អ្នកមិនត្រូវមានអារម្មណ៍តានតឹង ភ័យច្រើន ពិបាកចិត្តច្រើន គិតច្រើន កើតទុក្ខច្រើននោះទេ ព្រោះវាអាចធ្វើឱ្យអ្នកមានអាការៈពោះរឹងនេះ ដូចនេះអ្នកគួរតែចេះបន្ធូរអារម្មណ៍ ហើយត្រូវតែសប្បាយចិត្តជានិច្ច ទើបវាល្អសម្រាប់សុខភាពអ្នក និងកូនក្នុងផ្ទៃ៕
ដកស្រង់ពី៖ Health.com