សូមប្រយ័ត្នជាមុន! អ្នកម៉ាក់មានផ្ទៃពោះជិតដល់ថ្ងៃសម្រាលត្រូវតែប្រយ័ត្នពីរឿង៤នេះ
ជាការពិតណាស់អ្នកម៉ាក់ពពោះត្រូវតែមានការប្រុងប្រយ័ត្នឪ្យខ្លាំងកំឡុងពេលពពោះ និងជិតថ្ងៃសម្រាល ដើម្បីការពារពីគ្រោះថ្នាក់ផ្សេងៗអំពីការសម្រាល។
តើមានរឿងត្រូវប្រយ័ត្នអ្វីខ្លះពេលជិតថ្ងៃសម្រាល?
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយគួរតែប្រយ័ត្នក្នុងខែចុងក្រោយនៃការមានផ្ទៃពោះ។

រឿងទី១ អ្នកម្តាយមិនគួរចេញក្រៅខ្លួនឯងឡើយនៅពេលដែលដល់ខែដែលជិតកើត ព្រោះទឹកភ្លោះអ្នកអាចបែកគ្រប់ពេល ថែមទាំងអាចឈឺពោះទៀតផង។ ដូចនេះ ពេលដែលអ្នកចេញក្រៅ អ្នកគួរតែឲ្យអ្នកផ្ទះកំដរ ហើយមិនគួរចេញក្រៅយូរឡើយ ទើបមិនកើតមានគ្រោះថ្នាក់។
រឿងទី២ អ្នកម្តាយគួរតែបរិភោគអាហារដែលមានផ្ទុកសារធាតុចិញ្ចឹម ព្រមទាំងវីតាមីនជាច្រើន ព្រោះមិនថាអ្នកកើតដោយធម្មជាតិ ឬវះកាត់ទេ សុទ្ធតែត្រូវបាត់បង់ឈាមច្រើនទាំងអស់។ ដូចនេះ មានតែអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ទេ ទើបអាចជួយទ្រទ្រង់រាងកាយអ្នកម្តាយបានល្អ។
រឿងទី៣ អ្នកម្តាយត្រូវតែទៅពិនិត្យពោះឲ្យបានទៀងពេល ទើបអាចដឹងពីស្ថានភាពសុខភាពបានល្អ ថែមទាំងអាចដឹងពីសម្ពាធឈាមអ្នកម្តាយទៀតផង ដោយអាចការពារសុខភាពអ្នកម្តាយបានយ៉ាងល្អ។

រឿងទី៤ អ្នកមិនគួររួមភេទឡើយ ព្រោះអាចធ្វើឲ្យអ្នកកើតមុនខែគ្រប់ពេល។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីរឿង៤នេះក្នុងពេលដែលអ្នកជិតកើត ទើបអាចការពារសិវត្ថិភាពអ្នកទាំងពីរបាន៕
ដកស្រង់ពី៖ Health.com