បកស្រាយច្បាស់ៗ!! ហេតុអីបានជាក្មេងតូចចាក់វាក់សាំងផ្តាសាយហេីយនៅតែឈឺមិនឈប់ចឹង? តើគួរចាក់ឬទេ?
វាជាចំងល់មួយ ដែលធ្វេីអោយឪពុកម្តាយស្ទាក់ស្ទេីរក្នុងការយកកូនទៅចាក់វាក់សាំង។ ជាការពិតការពារប្រសេីរជាងការព្យាបាល ឯវាក់សាំងជាជំរេីសល្អបំផុតក្នុងការការពារ។ ក្រៅពីនោះការការពារមានដូចជា អនាម័យស្អាត ការជៀសឆ្ងាយពីអ្នកផ្ទុកជំងឺជាដេីម។
តើបណ្តាលមកពីមូលហេតុអ្វីដែលធ្វើឪ្យក្មេងតូចចាក់វាក់សាំងផ្តាសាយហេីយនៅតែឈឺ? បើអញ្ចឹងតើគួរចាក់វាក់សាំងឬអត់?
ធម្មតាវាក់សាំងការពារមិនអាចអោយឈឺក្នុងកំរិតមួយ ហេីយយេីងត្រូវដឹងថាវាការពារបានមេរោគអី។
ក្នុងនេះវាក់សាំងផ្តាសាយធំនេះការពារបាន មេរោគ Inflenza និង H1N1 តែប៉ុណ្ណោះ។
ជំងឺផ្តាសាយនេះបណ្តាលមកពីឆ្លងជំងឺដែលមានមេរោគជាច្រេីនផ្សេងគ្នា ហេីយវាអោយអាការៈដូចនឹង ផ្តាសាយធំដែលមានក្នុងវាក់សាំង។ ចឹងយេីងចាក់ហេីយ មិនការពារ អាណាម័យមិនស្អាត ប៉ះពាល់ជាមួយអ្នកឈឺ ដូចជាក្មេងដ៏ទៃទៀតនៅសាលា ឬមនុស្សធំថេីប។
ការចាក់វាក់សាំងផ្តាសាយជាជំរេីសខ្លួនឯង ប៉ុន្តែត្រូវដឹងថា ជំងឺផ្តាសាយធំនេះពិបាកក្នុងការព្យាបាល ចំណាយពេលយូរ ហេីយត្រូវបង់លុយសំរាប់ការចាក់ទៀត។
កុមារគួរទទួលការចាក់វាក់សាំងការពារផ្តាសាយធំនេះ និងធ្វេីកាការពារដ៏ទៃផ្សេងទៀតដូចជាអនាម័យស្អាតជាដេីម ដេីម្បីជៀសផុតពីការឈឺ ព្រោះថាបេីកក្មេងឈឺ មិនត្រឹមតែខាតពេលវេលា ការព្រួយបារម្មណ៍ប៉ុណ្ណោះទេ សំខាន់គឺការលូតលាស់របស់វាយឺតជាងក្មេងដ៏ទៃ។
ដកស្រង់ពី៖ បន្ទប់ពិគ្រេាះជំងឺកុមារ វត្តអង្គតាមុិញ.