សំខាន់ណាស់! អាហារធ្វើឲ្យក្តៅ ដែលស្ត្រីមានផ្ទៃពោះត្រូវតែចៀសវាងដើម្បីសុខភាពខ្លួនឯងនិងកូន
ក្នុងនាមជាស្ត្រីមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលមានតុល្យភាព ដើម្បីការលូតលាស់របស់កូនក្នុងផ្ទៃ។ យ៉ាងណាមិញ មានរបស់ក្តៅច្រើនណាស់ ដែលមានក្នុងចំណីអាហារ ហើយអ្នកក៏ត្រូវតែចៀសវាង អាហារទាំងនេះផងដែរ ក្នុងពេលមានផ្ទៃពោះ ព្រោះវាអាចប៉ះពាល់ដល់សីតុណ្ហភាពរាងកាយបាន។ ថ្វីបើវាមិនមានផលរំខានអ្វី គួរតែកត់សម្គាល់នោះ អ្នកមិនគួរណាសាកល្បងវាអី។
តើមានអាហារអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះគួរចៀសវាង?
អាហារក្តៅៗ ដែលអ្នកត្រូវចៀសវាងនោះ មានដូចជា ៖
១. ល្ហុង
ល្ហុងទុំ ប្រហែលជាមិនមានបញ្ហាអ្វីឡើយ តែករណីល្ហុងខ្ចីវិញ គឺមិនមានសុវត្ថិភាព សម្រាប់អ្នកមានផ្ទៃពោះឡើយ។ ល្ហុងបៃតង គឺមានកំហាប់ Latex (ជ័រ)ខ្ពស់ ដែលជាហេតុនាំឲ្យស្បូនកន្ត្រាក់បាន។ Latex នេះដែរ ត្រូវបានប្រាប់ថា អាចបង្កជាការរលូតកូនបាន។
២. ម្នាស់
អ្នកប្រហែលជាគួរតែចៀសវាង ការញ៉ាំម្នាស់ក្នុងពេលមានផ្ទៃពោះ ព្រោះវាជាអាហារធ្វើឲ្យក្តៅ និងស្បូនកន្ត្រាក់បាន។ ការញ៉ាំអាហារមួយនេះ ត្រូវបានគេជឿថា ជំរុញឲ្យឆាប់ឈឺពោះសម្រាល។
៤. ត្រប់វែង
ត្រប់វែង ក៏ត្រូវបានចាត់ទុកថាជាអាហារក្តៅមួយដែរ សម្រាប់ស្ត្រីមានផ្តៃពោះ ព្រោះវាមានជីវជាតិទៅភ្ញោចដល់ការមករដូវ។ ម្លេះហើយ ការញ៉ាំត្រប់វែងជាញឹកញាប់ គឺជារឿងហាមប្រាម សម្រាប់ស្ត្រីមានផ្ទៃពោះតែម្តង។
៥. អាហារហឹរ
អាហារហឹរដូចជាម្ទេស និងខ្ញីស្ងួត គឺជារបស់ដែលត្រូវចៀសវាងបំផុតតែម្តង ក្នុងពេលមានផ្ទៃពោះ។ ការញ៉ាំរបស់ទាំងនេះច្រើនពេក អាចប៉ះពាល់ដល់តុល្យភាពក្នុងរាងកាយបាន។
៦. អាហារខ្លាញ់
អាហារមានខ្លាញ់ច្រើន ជាពិសេសអាហារចៀន ត្រូវបានគេចាត់ទុកថាធ្វើឲ្យក្តៅដែរ។ ក្រៅពីនេះ វាអាចនឹងបង្កបញ្ហា ដល់ផ្លូវរំលាយអាហារ និងមានផលវិបាកផ្សេងៗជាច្រើនទៀត៕
ដកស្រង់ពី៖ Health.com