កុំបារម្ភ! កូនធាក់ពោះក៏មានលក្ខណៈពិសេសដែរ ដឹងហើយនឹងសប្បាយចិត្ត

ការកម្រើករបស់កូនក្នុងផ្ទៃគឺជារបៀបមួយក្នុងការប្រាប់ឱ្យម្តាយដឹងថាគេនៅមានក្នុងពោះ ប៉ុន្តែការកម្រើកនេះចែកទៅតាមដំណាក់កាលនីមួយៗ ហើយដំណាក់កាលនីមួយៗខុសៗគ្នា។

តើមានលក្ខណៈពិសេសអ្វីខ្លះដែលកូនធាក់ពោះ?

ដូចនេះខាងក្រោមនេះជាដំណាក់កាលទាំង៣ដែលអ្នកម៉ាក់ពពោះតែងតែឆ្ងល់៖

១. ដំណាក់កាលដំបូង

នៅពេលដែលអ្នកមានផ្ទៃពោះដំបូង ៖ 

  • នៅសប្តាហ៍ទី៧ដល់ទី៨  អ្នកនឹងឃើញក្នុងស្បូនអ្នកមានចលនាដូចទឹករលកពេលដែលអ្នកឆ្លុះមើលអេកូល នោះកូនចាប់ផ្តើមមានចលនាតិចៗហើយ។
  • នៅសប្តាហ៍ទី៩ ទារកនឹងមានចលនារមួល។
  • ក្រោយសប្តាហ៍ទី១០រួច ទារកនឹងមានចលនាដូចអណ្តែត និងលោតជាដើម។

២. ដំណាក់កាលកណ្តាលនៃការមានផ្ទៃពោះ

នៅដំណាក់កាលនេះកូននឹងកម្រើកដោយប្រើរាងកាយទាំងមូលរបស់គេ ដូចជា ៖ ក្រឡាប់ខ្លួន លោត កម្រើកដៃ និងជើង បង្វិលក្បាល និងខ្លួន នៅសប្តាហ៍ទី១៣ដល់១៥ គឺជាពេលវេលាដែលកូនកម្រើកខ្លាំងបំផុត លុះដល់អាទិត្យទី១៧ទើបកូនមិនសូវកម្រើកវិញ។

៣. ដំណាក់កាលជិតសម្រាល

នៅពេលដែលកូនជិតចេញមកជួបពិភពលោក កូននឹងកាត់បន្ថយការកម្រើកខ្លួនតិចវិញ ប៉ុន្តែគេនឹងកម្រើកដៃ ភ្នែក និងមាត់ច្រើនវិញ ហើយចលនានៃការដកដង្ហើមក៏ប្រែជាច្រើនជាងមុនដែរ ដូចនេះអ្នកអាចដឹងតាមរយៈនេះបានថា កូនជិតកើតហើយ៕  

ដកស្រង់ពី៖ Health.com