ចែកគ្នាដឹង! បើកូនតូចជួបបញ្ហាស្បែកស្ងួត ម៉ាក់ៗត្រូវដឹងរឿងទាំងនេះដើម្បីព្យាបាល
បញ្ហាអាចកើតចំពោះអាអូនទើបកើត អាចមានច្រើន តែក្នុងចំណោមនោះ ស្បែកស្ងួត ក៏អាចជាបញ្ហារំខានដល់កូនសំណព្វ និងធ្វើឲ្យម៉ាក់ប៉ា មិនស្រណុកចិត្តដែរ។ ទោះបញ្ហាស្បែកស្ងួតអាចកើតឡើងលើមនុស្សគ្រប់វ័យ ឬមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត តែអាចនាំឲ្យមានហានិភ័យដូចគ្នា ធ្វើឲ្យរលាកស្បែកបង្កជាស្នាម បើសិនមិនព្យាបាលត្រឹមត្រូវ។
តើមានមូលហេតុអ្វីបានស្បែកកូនកូនស្ងួត? តើគួរដោះស្រាយបែបណាទៅ?
ខាងក្រោមនេះយើងនឹងធ្វើការបកស្រាយអំពីកូនតូចជួបបញ្ហាស្បែកស្ងួតដូចខាងក្រោម៖

១. មូលហេតុបង្កឲ្យស្បែកស្ងួត
បេប៊ីភាគច្រើនមានស្បែកស្ងួតតាំងពីពេលទើបកើត ជាពិសេសបើអូនៗសម្រាលក្រោយសប្តាហ៍ទី ៤០។ អាការៈស្បែកស្ងួតនេះ ធម្មតានឹងបាត់ទៅវិញដោយឯកឯង ប៉ុន្តែនៅមានកត្តាមួយចំនួនក៏អាចបណ្តាលឲ្យស្បែកស្ងួតដែរ។
កត្តាទាំងនោះមានដូចជា៖
- ងូតទឹកញឹកញាប់ ប្រើសាប៊ូច្រើន៖ ប្រើសាប៊ូដុសសម្អាតអូនៗលើសកម្រិត នឹងធ្វើឲ្យជាតិសើមលើស្បែកបាត់បង់ បណ្តាលឲ្យស្បែកស្ងួត។
- អាកាសធាតុប្រែប្រួល៖ ក្តៅពេក ឬត្រជាក់ពេក អាចធ្វើឲ្យស្បែកទារកស្ងួតដូចគ្នា។
- -ជំងឺហ្សែន ឬជំងឺកម្រផ្សេងៗ៖ ជំងឺត្រអក និងជំងឺ Ichthyosis (ជំងឺស្បែកពីកំណើត)។
២. ពេលណាគួរទៅពេទ្យ?
កុំអែអង់យូរ យកអូនៗទៅពេទ្យភ្លាម បើប្រទះឃើញមានសញ្ញាណាមួយខាងក្រោម៖
- ឈឺ មានរលាក
- ឡើងបន្ទះៗក្រហម និងរមាស់
- ចាប់ផ្តើមមានសញ្ញាឆ្លងមេរោគ
- អាការៈស្បែកស្ងួតនៅតែមិនបាត់ ឬក៏កាន់តែធ្ងន់ធ្ងរ។

៣. វិធីព្យាបាលបញ្ហាស្បែកស្ងួត
- កាត់បន្ថយពេលវេលាងូតទឹក កុំងូតទឹកអូនអូនយូរពេក ពិនិត្យសីតុណ្ហភាព (កុំក្តៅពេក ឬត្រជាក់ពេក)។ ក្នុងរដូវរងា មិនចាំបាច់ងូតទឹកឲ្យកូនរាល់ថ្ងៃក៏បាន។
- លាបឡេ ឬផលិតផលជួយស្បែកមានសំណើម ក្រោយងូតទឹកអូនអូនរួច (ផលិតផលផ្សំដោយសារធាតុធម្មជាតិ ប្រសើរជាងផលិតផលផ្សំពីសារធាតុគីមី)។
- ក្រោយព្យាបាលជា តែបញ្ហាស្បែកស្ងួតកើតឡើងជាថ្មី ត្រូវកត់សម្គាល់មូលហេតុបង្ក និងពេលវេលាតែងកើត (ឧ. ក្នុងរដូវរងា) ដើម្បីការពារបេប៊ីឆ្លងរោគផ្សេងៗ។
- ក្រោយលេងទឹក មិនថាក្នុងអាង ឬទឹកសមុទ្រ ត្រូវលាងសម្អាតអូនអូនដោយទឹកស្អាត ព្រោះសារធាតុក្លរីនក្នុងអាងទឹក និងទឹកអំបិល សុទ្ធតែអាចបង្កឲ្យស្បែកអាអូនស្ងួតដូចគ្នា។
ដកស្រង់ពី៖ Hello Krupet