អាហារ ៤មុខនេះ! ល្អខ្លាំងចំពោះខួរក្បាលកូនមុនដល់វ័យចូលរៀន

ប៉ា​ម៉ាក់​មាន​កូន​ជិត​ដល់​អាយុ​ចូល​រៀន​ប្រ​ហែល​ជា​អាច​សង្កេត​ឃើញ​ហើយ​ថា​កូន​​ហាក់​​ដូច​ជា​ចង់​ចេះ​ចង់​ដឹង ឆ្ងល់​នេះ​ឆ្ងល់​នោះ និង​មាន​សំណូរ​ជា​ច្រើន​​មក​យើង​ទៀត​ផង។ ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ បានជា​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ពង្រឹង​ថាម​ពល​ខួរក្បាល​របស់​កូន​បន្ថែម​ទៀត ដោយ​ត្រូវ​បន្ថែម​អាហារ​ល្អ​សម្រាប់​ខួរ​ក្បាល​ចូល​ក្នុង​របប​អាហារ​របស់​កូន។

តើមានអាហារអ្វីខ្លះដែលជួយខួរក្បាលពេលជិតចូលរៀន?

ខាងក្រោមនេះអ្នកនឹងដឹងច្បាស់អំពីអាហារ ៤ មុខអ្នកម៉ាក់គ្រប់រូបមិនគួររំលងនោះទេ៖

Breakfast emphasized for back to school – RCI | English

១. ស៊ុត

ស៊ុត​មិន​ត្រឹម​តែ​សម្បូរ​ប្រូតេអ៊ីន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​អាហារ​ល្អ​សម្រាប់​ខួរ​ក្បាល​ទៀត​ផង​។​ ការ​សិក្សា​មួយ​ធ្វើ​លើ​មនុស្ស​ចំនួន​២ ៥០០​នាក់ បាន​រក​ឃើញ​ថា​អ្នក​បាន​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ មាន​ពិន្ទុ​ទាក់ទង​នឹង​ផ្នែក​យល់​ដឹង​ខ្ពស់​ជាង​អ្នក​ដែល​មិន​សួវ​បាន​ញ៉ាំ​ស៊ុត​។ ក្រៅពី​នេះ ស៊ុត​ក៏​ជួយ​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​សមត្ថ​ភាព​ខួរ​ក្បាល​នៅ​វ័យ​កាន់តែ​ចាស់​ទៀត​ផង​។

២. បន្លែ​ស្លឹក​បៃតង​

ក្មេងៗ​ខ្លះ​ពិតជា​មិន​ចូល​ចិត្ត​បន្លែ​ប្រភេទ​នេះ​ទេ ប៉ុន្តែ​ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​យ៉ាងណា​ដាក់​បន្លែ​ប្រភេទ​នេះ​ចូល​ក្នុង​របប​អាហារ​កូន​ឲ្យ​បាន ព្រោះថា​វា​មាន​ប្រ​យោជន៍​ខ្ពស់​ដល់​ខួរ​ក្បាល​អូនៗ​ក្នុង​វ័យ​ជិត​ចូល​រៀន​នេះ។​

បន្លែ​ស្លឹក​បៃតង​ត្រូវ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ជួយ​ដល់​ដំណើរ​ការ​របស់​ខួរ​ក្បាល និង​ជួយ​ពន្យឺត​ការ​ធ្លាក់​ចុះ​នៃ​ការ​ចង​ចាំ​ទៀត​ផង​។

៣. ពពួក​បឺរី

ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្នក​ដែល​បាន​ញ៉ាំ​ពពួក​ផ្លែ​បឺរី ដូច​ជា​ស្ត័របឺរី និង​ប្លូបឺរី ច្រើន ទំនង​ជា​អាច​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​ធ្លាក់​ចុះ​នៃ​ការ​ចង់​ចាំ។​

Breakfast actually boosts children's school grades, our new study suggests

អ្នក​ជំនាញ​ពន្យល់​ទៀត​ថា ពពួក​ផ្លែ​បឺរី សម្បូរ​ទៅ​ដោយ flavonoidsដែល​មាន​សក្ដានុពល​ក្នុង​ការ​ជួយ​ដល់​ការសិក្សា និង​ការ​ចង​ចាំ ព្រោះ​សារធាតុ​នេះ​មាន​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រ​ឆាំង​ការ​រលាក​ទៀត​ផង​។

​​​​​៤. ទឹក​ដោះ​គោ​

ប៉ា​ម៉ាក់​តែង​ដឹង​ច្រើន​ហើយ​ថា​ការ​ឲ្យ​កូន​​ផឹក​ទឹក​ដោះ​គោ​មាន​ប្រ​យោជន៍​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ តែ​មាន​ដឹង​ទេ​ថា​ទឹក​ដោះ​គោ​ក៏​មាន​ប្រ​យោជន៍​ជួយ​ដក់​ការ​អភិវឌ្ឍ​ផ្នែក​ខួរ​ក្បាល​អូនៗ​ជិត​ដល់​វ័យ​ចូល​រៀន​ដូច​គ្នា​។​​

អ្នក​ជំនាញ​ពន្យល់​ថា​ទឹក​ដោះ​គោ​មាន​ផ្ទក​ប្រូតេអ៊ីន និង​វីតាមីនB ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ជួយ​បង្កើត​ជាលិកា​ខួរ​ក្បាល អង់​ហ្ស៊ីម និងneurotransmitters ។ បន្ថែម​ពី​នេះ ទឹក​ដោះ​គោ​ក៏​មាន​ផ្ទុ​ក​កាបូអ៊ីដ្រាត​ដែល​ជា​ប្រភព​ថាមពល​ល្អ​សម្រាប់​ខួរ​ក្បាល។

ដកស្រង់ពី​៖ Hello Health Group