ប៉ាម៉ាក់ធ្លាប់សង្កេតទេ! បើកូនមានទេពកោសល្យលើអ្វីមួយ តើមានសកម្មអ្វីខ្លះ?

ដើម្បី​អាច​ដឹងថា​កូន​មាន​ទេពកោសល្យអ្វីពីកំណើត​នោះ យើង​មិន​ចាំ​បាច់​ឡើយ​ក្នុង​ការ​បញ្ជូន​កូនឲ្យ​​អ្នក​ជំនាញ​ណា​មួយ​​វាយ​តម្លៃ​ថា​កូន​មាន​​ចំណុច​ខ្លាំង​​ និង​សមត្ថ​ភាព​អ្វី​នោះ​ ព្រោះ​ថា​ក្នុង​នាម​ជា​ឳពុក​ម្តាយ​

តើប៉ាម៉ាក់អាចសង្កេតមើលកូនបែបណាខ្លះទើបដឹងថាកូនមានទេពកោសល្យផ្នែកណាមួយ?

វិធី​ងាយ​ស្រួលមួយ​ចំនួន​ក្នុង​ការ​សង្កេត និង​​​កំណត់​ដឹង​អត្ត​សញ្ញាណ​ទេពកោសល្យ​​ពី​កំណើត​របស់កូន​បាន​​មានដូចជា៖

Dailynews

១. អង្កេតមើលពេល​កូនកំពុងលេង

ពេល​កូន​​កំពុង​លេង​ យើង​អាច​អង្កេត​មើ​ថា​តើ​​គេ​ចូល​ចិត្ត​អង្គុយ​ស្ងៀម​ស្ងាត់​ ហើយ​ផាត់​ពណ៌​​រូប​ភាព​ ឬ​ក៏​ពួក​គេ​រីក​រាយ​នឹង​ការ​​រត់​ទៅ​មក​ទាត់​បាល់​លេង​ក្នុង​ផ្ទះ ឬក្រៅផ្ទះ​? ឬ​ក៏​កូន​​ចូល​ចិត្ត​ជីក​ចូល​ជ្រៅ​ទៅ​ក្នុង​ដី​ស្វែង​រក​ជន្លេន​ និង​សត្វ​នៅ​ក្នុងដី​​ដ៏​គួរ​ឲ្យ​ខ្លាច​ដទៃ​ផ្សេង​ទៀត​?

រាល់​សកម្មភាព​ដែល​ពួក​គេ​ចូល​ចិត្ត​លេង គឺ​សុទ្ធ​តែ​ជា​តម្រុយ​ល្អ​ដែល​អាច​ដឹង​ពី​អ្វី​ដែល​កូន​​ចាប់​អារម្មណ៍ និង​ប្រសិន​បើ​យើង​​បន្ត​តាម​​មើល​សកម្មភាព​លេង​របស់​ពួក​គេ​ មិន​យូរ​មិន​ឆាប់ នឹង​អាច​ដឹង​ពី​អ្វី​ជា​ចំណុច​ខ្លាំង​របស់​កូន និង​អ្វី​ដែល​ជា​ទេព​កោសល្យ​ពី​កំណើត​ដែល​ខ្លាំង ​និង​មិន​ទាន់​រក​ឃើញ។

២. ឲ្យកូនសាកល្បងអ្វីដែលខុសប្លែកគ្នា

យើង​អាច​ឲ្យ​​កូន​​ជួប​នូវ​បទ​ពិសោធន៍​ខុសៗ​គ្នា និង​បណ្ដោយ​គេ​ឲ្យ​សាក​ល្បង​រាល់​សកម្មភាព​គ្រប់​ប្រភេទ ដែល​កូន​​អាច​នឹង​ស្វែង​យល់​ពី​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត ឬ​អ្វី​ដែល​ជា​ចំនុច​ខ្លាំង​របស់កូន​បាន។

ប៉ាម៉ាក់អាច​សាក​នាំ​កូន​​ទៅ​កន្លែង​ផ្សេងៗ ណែនាំ​កូន​ពី​ទម្លាប់​ថ្មីៗ ចូល​រួម​ក្នុង​សកម្មភាព​សប្បាយ​ៗ​​ជាមួយ​គ្នា ​ដើម្បី​មើល​ថា​តើកូន​​ស្រលាញ់​ចូល​ចិត្ត​​ឬ​អត់។

Celebrate children's talent the Children's Week | Western Advocate |  Bathurst, NSW

៣. ស្តាប់កូន

របៀប​ស្រួល​បំផុត​ក្នុង​ការ​ស្វែង​រក​ឃើញ​និស្ស័យ​​លាក់​កំបាំង​របស់​កូន​​ គឺ​គ្រាន់​តែ​សួ​រពួក​គេ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ តើ​ក្តី​សុបិនពួក​គេ​ជា​អ្វី​ និង​តើ​នរណា​ដែល​ពួក​គេ​ចង់​ក្លាយ​ខ្លួន​ដូច ​ពេល​ពួក​គេ​ធំ​ដឹង​ក្តី​ឡើង​។​

ដកស្រង់ពី៖ Hello Health Group