ពេលមានផ្ទៃពោះ! ហាមញាំអាហារទាំងនេះ អាចប៉ះពាល់ដល់ការលូតលាស់របស់ទារក
នៅពេលមានផ្ទៃពោះ ស្ត្រីត្រូវការអាហារកាន់តែច្រើន ដើម្បីបង្គ្រប់សារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់សម្រាប់ទារកដែលកំពុងតែត្រូវការលូតលាស់។ តែទន្ទឹមនឹងនេះផងដែរ អ្នកក៏ត្រូវតែមានការប្រុងប្រយ័ត្នចំពោះអាហារមួយចំនួនផងដែឬ ព្រោះវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពទារកប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍទារកផងដែរ។
តើមានអាហារអ្វីខ្លះដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ទារក?
ខាងក្រោមនេះ គឺជាប្រភេទអាហារដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាង៖
១. ត្រីឆៅ និងពួកសត្វអត់ឈាមដូចជា ខ្យង ខ្ចៅ លៀស គ្រំ…
២. សាច់ ឬត្រីដែលចម្អិនមិនបានឆ្អិនល្អ
៣. គ្រឿងស្រវឹង និងបារី
៤. ទឹកដោះគោដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ និងឈីស
៥. ស៊ុតឆៅ និងស៊ុតដែលចម្អិនមិនទាន់ឆ្អិនល្អ
៦. សាច់ឆៅ ឬសាច់កែច្នៃទុកឲ្យបានយូរ
៧. ប្រភេទត្រីសមុទ្រ ដូចជាត្រីឆ្លាម ត្រីចំពុះវែង(Swordfish)…ត្រីដែលមានជាតិបារតខ្ពស់
៨. ថ្លើមសត្វ និងផលិតផលថ្លើមផ្សេងៗ
ក្រៅពីនេះ ដើម្បីសុវត្ថិភាពចំពោះទារកក្នុងផ្ទៃ អ្នកគួរតែទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ឬពិគ្រោះយោបល់ជាមួយអ្នកជំនាញពាក់ទព័ន្ធទៅនឹងរបបអាហារឲ្យបានត្រឹមត្រូវ៕
ដកស្រង់ពី៖ Health.com