ប្រយ័ត្នប៉ះពាល់ដល់កូន! បើម៉ាក់ៗមានជំងឺអស់នេះក្នុងខ្លួន មិនអាចបំបៅដោះកូនទេ
ដូចដែលយើងបានដឹងហើយថា ទឹកដោះម្ដាយមានសារៈសំខាន់ខ្លាំងប៉ុនណា សម្រាប់ទារកតាំងពីកើតមកភ្លាម គឺពេទ្យតម្រូវឲ្យបៅដោះម្ដាយហើយ។ ប៉ុន្តែមិនមែនម៉ាក់ៗទាំងអស់សុទ្ធតែបំបៅដោះកូនបានទេ ព្រោះពេលខ្លះម្ដាយអាចមានផ្ទុកពពួកជំងឺដែលអាចផ្ដល់គ្រោះថ្នាក់ដល់កូនបាន បើឲ្យកូនបៅដោះ។
តើមានជម្ងឺអ្វីខ្លះដែលធ្វើឪ្យអ្នកម៉ាក់មិនគួរបំបៅដោះកូន?
ជាទូទៅ គឺគេតែងតែជំរុញឲ្យបានផ្ដល់ទឹកដោះទៅឲ្យកូន ព្រោះវាមានប្រយោជន៍ច្រើនដល់កូន ហើយក៏ល្អសម្រាប់ម៉ាក់ៗផ្ទាល់ដែរ។ ផ្ទុយទៅវិញ ប្រសិនបើម្ដាយមានផ្ទុកជំងឺដែលអាចឆ្លងមួយចំនួន គឺពេទ្យអាចហាមមិនឲ្យបំបៅកូនទេ ព្រោះខ្លាចនាំទុក្ខដល់កូន
ទារកអាចកើតជំងឺឆ្លងមួយចំនួន ក្នុងករណីដែលម្តាយមានជំងឺទាំងប៉ុន្មានខាងក្រោម ហើយបៅទឹកដោះម្ដាយ៖
- ជំងឺអេដស៍
- ជំងឺរលាកថ្លើមប្រភេទ B
- ជំងឺក្រិនថ្លើម ឬមហារីកថ្លើម
- ពពួកជំងឺមហារីក
- ជំងឺរបេង
- ម្ដាយកើតជំងឺកាមរោគ (រើម ស្វាយ ប្រមេះ…)។
ប្រសិនបើម្ដាយមានផ្ទុកពពួកវីរុស CMV ក៏មិនអាចឲ្យបំបៅដោះកូនបានដែរ។ ពពួកវីរុស CMV ភាគច្រើន គឺរកឃើញនៅលើសត្វឆ្មា ដូចនេះហើយ ទើបចាស់ៗនិយមមិនឲ្យស្ត្រីមានកូនចូលទៅជិតសត្វឆ្មា។ មួយវិញទៀត បើម្ដាយកំពុងប្រើប្រាស់ថ្នាំគីមី បាញ់កាំរស្មី ឬកំពុងប្រើប្រាស់ថ្នាំផ្សេងៗប្រឆាំងនឹងជំងឺមហារីក គឺម្ដាយនោះមិនអាចបំបៅដោះកូនបានទេ។
ផ្ទុយទៅវិញ បើម៉ាក់គ្រាន់តែឈឺតិចតួចៗ ដូចជាផ្ដាសាយ ឬក្ដៅខ្លួនធម្មតាទេ គឺអាចបំបៅដោះកូនបានធម្មតា ប៉ុន្តែមិនត្រូវនៅជិតកូនពេកទេ ព្រោះអាចបណ្ដាលឲ្យកូនឈឺដូចគ្នា។ យកល្អ បើឈឺផ្ដាសាយខ្លាំង ម៉ាក់ៗអាចប៉ូមទឹកដោះទុក ដើម្បីឲ្យប៉ា ឬអ្នកនៅជុំវិញខ្លួនជួយបំបៅកូនជំនួស ចៀសវាងឆ្លងជំងឺដល់កូន។
ដកស្រង់ពី៖ Hello Health Group