អាកាសធាតុក្តៅបែបនេះ! តើគួរថែទាំកូនយ៉ាងណា កុំឲ្យខ្វះជាតិទឹក កើតជំងឺរាក?
ខែក្តៅអ៊ីចឹង ច្បាស់ណាស់ ក្មេងងាយប្រឈមនឹងការ ខ្វះជាតិទឹក ហើយបើម៉ាក់ប៉ាប្រហែលបន្តិច ដោយឲ្យកូនញ៉ាំចំណីអាហារផ្តេសផ្តាសតាមចិត្តចង់ អាចនឹងកើតជំងឺរាករូសលឿនបំផុត។
តើម៉ាក់ប៉ាត្រូវធ្វើយ៉ាងណា ដើម្បីការពារកុំឲ្យកូនៗយើងខ្វះជាតិទឹក ចៀសផុតពីបញ្ហារាករូស?
ខាងក្រោមនេះលោកអ្នកនឹងបានស្វែងយល់កាន់តែច្បាស់អំពីវិធីការពារកូនកុំឲ្យខ្វះជាតិទឹក កើតជំងឺរាក៖
១. ខ្វះជាតិទឹក
ដើម្បីបង្ការកុំឲ្យកូនខ្វះជាតិទឹកអំឡុងអាកាសធាតុក្តៅ ម៉ាក់ប៉ាត្រូវឧស្សាហ៍ងូតទឹកឲ្យកូន អាច ៣-៤/ថ្ងៃ ហើយឲ្យកូនញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ចៀសវាងអាហារខ្លាញ់ អាហារបំពង អាហារហឹរ និងភេសជ្ជៈកំប៉ុងផ្អែមៗ ជំនួសមកវិញនូវការញ៉ាំទឹកស្អាតឲ្យបានច្រើន។
២. រាករូស
កង្វះអនាម័យក្នុងការរស់នៅ ពិសេសការញ៉ាំចំណីអាហារ និងទឹកមិនស្អាត ជាមូលហេតុចម្បងធ្វើឲ្យក្មេងងាយរាករូស បែបនេះទើបលោកវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ប៉ាទាំងអស់ត្រូវអនុវត្តក្បួនអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយឲ្យកូនញ៉ាំទឹកស្អាត (ទឹកដាំពុះ) លាងដៃកូនជាមួយសាប៊ូ និងទឹកឲ្យបានស្អាត មុននឹងចាប់កាន់នំចំណី អាហារ ក្រោយពេលបន្ទោរបង់ និងពេលប៉ះពាល់របស់កខ្វក់។
ដកស្រង់ពី៖ Hello Krupet