អ្នកពពោះគួរចោលទម្លាប់ទាំងនេះ! ពេលគេងដើម្បីកុំឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ

ស្រីៗ​យើងបាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត ក្រោយ​ផ្តល់​កំណើត​អូនតូច​គួរ​ឲ្យ​ស្រលាញ់​ម្នាក់។ ក្លាយ​ជា​ម៉ាក់​ថ្មីថ្មោង ច្បាស់ជា​ត្រូវ​ទទួល​អម្រែក​ធ្ងន់​បន្តិច​ហើយ។ យ៉ាងណា​កុំ​គិត​តែ​ពី​គ្រួសារ ស្រីៗ​គ្នា​យើង​ក៏​គួរ​គិត​ខ្លួន​ឯង​ដូចគ្នា​ដែរ ក៏ប៉ុន្តែមុននឹងក្លាយជាអ្នកម៉ាក់អ្នកត្រូវតែមើលថែរសុខភាពខ្លួនឯងនិងកូនក្នុងផ្ទៃផងដែរ។

តើមានអ្វីខ្លះដែលអ្នកម្ដាយមានផ្ទៃពោះគួរដឹង?

សូមមើលអត្ថបទនៅខាងក្រោមដើម្បីជាប្រការសម្រាប់អ្នកម៉ាក់កំពុងពពោះ៖

Comfort Tips for Sleeping During Pregnancy

១. ក្នុងពេលដែលអ្នកម្តាយគេង អ្នកម្តាយមិនត្រូវគេងសង្កត់ត្រូវពោះទេ ព្រោះអាចយកជីវិតកូនក្នុងផ្ទៃបាន។ ទោះបីជាក្នុង៣ខែដំបូងពោះរបស់អ្នកមិនទាន់ធំក៏ដោយ ក៏អ្នកមិនត្រូវគេងផ្កាប់ចុះក្រោមសង្កត់ត្រូវពោះដែរ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃប្រឈមនឹងគ្រោះថ្នាក់ណាស់។ 

២. ក្នុងពេលដែលអ្នកម្តាយគេង មិនគួរគេងបែរមុខទៅចំកង្ហារ ឬម៉ាស៊ីនត្រជាក់ឡើយ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃពិបាកទ្រាំខ្លាំងណាស់។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផងដែរ។

តើការគេងក្រោមកង្ហារពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពឬ? - 柬埔寨头条

៣. ក្នុងពេលដែលអ្នកម្តាយមានផ្ទៃពោះ ងាយខឹង និងយំខ្លាំងណាស់ ព្រោះអារម្មណ៍តែងឡើងចុះ មិននឹងនរនោះទេ។ ដូចនេះ អ្នកមិនគួរយកកំហឹង និងការយំឡើងលើគ្រែគេងឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនខ្លាំងណាស់។ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ អារម្មណ៍ឲ្យសប្បាយ ទើបអាចជួយកូនឲ្យលូតលាស់បានយ៉ាងល្អ៕

ដកស្រង់ពី៖ Health.com