កុំគិតថា​មិន​អី! ម៉ាក់ៗឪ្យ​កូនម៉ឹម​ដោះ​​លាយជាមួយ​ទឹក​ដោះ​គោ អាចមានបញ្ហាដល់កូន

នរណា​ក៏ដឹង​ដែរ​ថា ទឹក​ម្តាយ​សម្បូរ​ជីវជាតិ​ច្រើន​មុខ អាច​ឲ្យ​អូន​តូច​លូតលាស់​បាន​ល្អ ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។ ខណៈ​រវល់​ការងារ មិន​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់ ម៉ាក់ៗ​មួយ​ចំនួន​មិន​បាន​បំបៅ​ដោះកូន​នោះ​ទេ ឬ​អ្នក​ខ្លះ​ទៀត​ឲ្យ​បេប៊ី​ម៉ឹម​ដោះ​ពេល​យប់ ឯពេល​ថ្ងៃ​បៅ​ទឹក​ដោះ​គោ​ជំនួស។

តើការ​ឲ្យ​កូន​ញ៉ាំ​ទឹកដោះ​គោ លាយ​ទឹកដោះ​ម្តាយ អាច​មាន​ផល​ប៉ះពាល់ឬទេ?

ការ​ឲ្យ​ទារក​បៅ​ទឹក​ដោះម្តាយ​លាយ​ជាមួយ​ទឹកដោះគោ បង្ក​ផល​ប៉ះពាល់​ច្រើន​ដូចជា៖

Comparing the Goodness of Human Milk and Cow's Milk For Babies

ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន៖

  • ទារក​ប្រឈម​ខ្ពស់នឹ​ងជំងឺ​មួយ​ចំនួន ពិសេស​រាករូស និង​រលាកបំពង់ក
  • ងាយ​នឹង​ខ្វះអាហារូបត្ថម្ភ
  • ធ្វើឲ្យ​ការ​ផលិត​ទឹកដោះ​ថយចុះ
  • ទារក​លែង​ចង់​បោះ​ដៅ​ម៉ាក់ៗត​ទៅ​ទៀត។

តើធ្វើម៉េចឲ្យកូនម៉ឹមដោះម៉ាក់បាន ៦ខែ?

ម៉ាក់ៗ​ទោះ​ជា​រវល់​យ៉ាងណា​ក៏​ត្រូវ​គិត​ពី​សុខភាព​កូន​ដែរ ចង់​ឲ្យ​បេប៊ី​ម៉ឹម​ទឹកដោះ​យើង​បាន​យ៉ាង​ហោច​ណាស់ ៦ខែ មាន​វិធី​តើ មិន​បាច់​ឲ្យ​អាអូន​បៅ​លាយ​ទឹក​ដោះ​គោទេ។ លោកជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ច្របាច់​ទឹកដោះទុក​ក្នុង​កែវ ឬពែង ឲ្យ​កូន​ញ៉ាំ​ពេល​យើង​មិន​នៅ​ផ្ទះ។

Try these foods to increase breast milk supply | Parenting News,The Indian  Express

តើទឹកដោះម្តាយអាចទុកបានប៉ុន្មានម៉ោង?

ទឹកដោះ​ម្តាយ​អាច​ច្របាច់​ទុក​បាន​ដល់​ទៅ ៤ ម៉ោង​ឯណោះ ​ក្នុង​បរិយាកាស​ធម្មតា និង ១២ ម៉ោង បើ​យើង​ទុក​ក្នុង​ធុង ឬ​ទូរ​ទឹកកក។ កន្លែង​រក្សា​ទុក​ទឹក​ដោះ ម៉ាក់ៗ​ត្រូវ​ប្រាកដ​ថា​មាន​អនាម័យ និង​ត្រូវ​គ្រប​ឲ្យ​ជិត បង្ការ​មិន​ឲ្យ​សត្វ​ល្អិត ឬ​ធូលី​ហុយ​ចូល។

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​លើក​ទឹក​ចិត្ត​ឲ្យ​ម្តាយ​បំបៅ​កូន​ដោយ​ទឹក​ដោះ​តែ​មួយ​មុខ​គត់ ចាប់​ពី​​កើត​រហូត​ដល់​អូនតូច​អាយុ​បាន ៦ខែ រួច​បន្ត​បំបៅ​កូន​រហូត​ដល់​អាយុ២ ឆ្នាំ រួម​ជាមួយ​ការ​ផ្តល់​អាហារ​បន្ថែម​ផ្សេងៗ។

ដកស្រង់ពី៖ Hello Health Group