មិននឹកស្មានសោះ! ម៉ាក់ឧស្សាហ៍អង្អែលក្បាលពោះ ជួយបង្កើនទំនាក់ទំនងកាន់តែល្អរវាងម៉ាក់ និងកូន
ជឿថាទម្លាប់អង្អែលក្បាលពោះនេះម៉ាក់ប៉ាមួយចំនួនតែងតែធ្វើជាប្រចាំរួចមកហើយ ប៉ុន្តែអ្នកខ្លះនៅមិនទាន់បានដឹងថា វាមានអត្ថប្រយោជន៍ច្រើនយ៉ាងខ្លះណាស់ចំពោះទំនាក់ទំនងខ្លួន និងកូន។
បើម៉ាក់ៗឧស្សាហ៍អង្អែលក្បាលពោះ ជួយបង្កើនទំនាក់ទំនងអ្វីខ្លះពេលពពោះ?
អំឡុងពេលពពោះ ៤-៦ ខែពួកគេអាចចាប់ផ្ដើមឮសំឡេងផ្សេងៗ ប្រសិនបើប៉ាម៉ាក់បាននិយាយនៅក្បែរ សំឡេងឮៗ ដូចនេះហើយយើងអាចនិទានរឿង និយាយពាក្យក្នុងចិត្ត ហៅឈ្មោះ និងជជែកគ្នាលេងជាមួយកូនបាន ដើម្បីកុំឲ្យពួកគេអផ្សុក បង្កើនបញ្ញា និងបង្កើនភាពស្និទ្ធស្នាល។
ប្រសិនបើម៉ាក់ ឬប៉ាចង់ទំនាក់ទំនងជាមួយកូនកាន់តែ ច្រើន ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ រូបនោះ ត្រូវឧស្សាហ៍ស្ទាបពោះ ឬម៉ាស្សាថ្នមៗព្រោះគភ៌មានអារម្មណ៍ពេលប៉ះ ដោយសារប្រព័ន្ធប្រសាទបានវិវឌ្ឍ។
លោកបានបន្ថែមទៀតថា នៅពេលម៉ាក់ប៉ាស្ទាបអង្អែលក្បាលពោះជាប្រចាំកូនក៏ទទួលបានការទំនាក់ទំនងច្រើនឡើង ហើយបើអាចគួរតែអានសៀវភៅ និងបើកតន្ត្រី ដើម្បីឲ្យកូនកាន់តែដឹងឮពីអ្វីដែលយើងចង់ទំនាក់ទំនងទៅ និងជួយឲ្យកូនមានបញ្ញាឈ្លាសវៃ។
ការស្ទាបអង្អែលពោះនេះទៀតសោត គួរតែក្រោយលាបប្រេង ឬឡេការពារ ព្រោះស្បែកពោះមានសំណើម មិនកកិត និងជួយឲ្យស្បែកពោះម៉ាក់ៗមានផាសុកភាពផងដែរ។ មួយវិញទៀតកូនក្នុងវ័យនេះចង់ដឹងចង់ឮពីបរិស្ថានខាងក្រៅ ដូច្នេះយើងត្រូវថ្នមសំឡេង និងមិនគួរបញ្ចេញសំឡេងទ្រគោះបោះបោក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
ដកស្រង់ពី៖ Health.com