ម៉ាក់ៗពេលពពោះ! អាចសាករូបមន្តធម្មជាតិទាំងនេះដើម្បីជួយកម្ចាត់មុន យ៉ាងប្រសិទ្ធភាព
ជាទូទៅ ស្ត្រីជាច្រើនតែងតែជួបប្រទះបញ្ហាមុន នៅអំឡុងត្រីមាសទី១ និងទី២នៃការពពោះ។ ជាក់ស្ដែង ការកើនឡើងអ័រម៉ូនAndrogens អាចបណ្ដាលឲ្យក្រពេញក្នុងស្បែករីកធំ ព្រមទាំងអាចផលិតជាតិខ្លាញ់ថែមទៀតផង។ ចំពោះស្រីៗដែលងាយកើតមុន នៅអំឡុងពេលមករដូវ មានឱកាសកើតមុនអំឡុងពេលមានគភ៌ខ្ពស់។
មុនដែលកើតមានអំឡុងពេលពពោះ និងក្រោយពេលសម្រាល នឹងបាត់ទៅវិញដោយខ្លួនឯង នៅពេលដែលអ័រម៉ូនរបស់យើងត្រលប់មករកសភាពធម្មតាវិញ។
តើមានវិធីអ្វីខ្លះជួយកម្ចាត់មុន កើតលើស្រ្តីពពោះ?
យ៉ាងណាមិញ ម៉ាក់ៗក៏អាចសាកល្បងរូបមន្តធម្មជាតិទាំងនេះ ដើម្បីកម្ចាត់មុនអំឡុងពេលមានគភ៌ផងដែរ។
១. ពពួកផ្លែក្រូច
នៅពេលដែលយើងលាបទឹកក្រូចឆ្មារនៅលើស្បែក វានឹងជួយបញ្ចៀសការស្ទះរន្ធញើស និងកម្ចាត់កោសិកាស្បែកដែលងាប់ចេញ។ សារធាតុastringent និងសារធាតុប្រឆាំងនឹងបាក់តេរី មានប្រសិទ្ធភាពខ្ពស់ក្នុងការជម្រុះកោសិកាចាស់ៗចេញពីស្បែក។
ចូរច្របាច់ទឹកក្រូចឆ្មារ និងលាបវានៅត្រង់ចំណុចដែលកើតមុនដោយប្រើសំឡី (Cotton Ball) និងទុកចោលចំនួន១០នាទី ឬរហូតដល់ស្ងួត ទើបលាបជម្រះចេញជាមួយនឹងទឹកត្រជាក់។
២. ទឹកឃ្មុំ
ទឹកឃ្មុំមានសារធាតុប្រឆាំងនឹងបាក់តេរី និងមេរោគផ្សេងៗ ហើយវាក៏អាចជួយឲ្យស្បែកត្រលប់មករកសភាពស្រស់ថ្លាជាថ្មីម្ដងទៀត។ ចូរលាងមុខជាមួយនឹងទឹកក្តៅឧណ្ហៗ បន្ទាប់មកលាបទឹកឃ្មុំនៅបរិវេណដែលកើតមុន ដោយទុកចោលប្រហែល២០ទៅ៣០នាទី រួចលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។
៣. ប្រេងដូង
ជាមួយគ្នានេះដែរ ប្រេងដូងផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរី និងមេរោគផ្សិត ដែលធ្វើឲ្យស្បែកមានសភាពទន់ល្មើយ និងជ្រាបចូលក្នុងស្បែកបានយ៉ាងល្អ។ ចូរលាបប្រេងដូងសុទ្ធ ជំនួសឲ្យគ្រីមផ្ដល់សំណើម មុនពេលចូលគេង។
ដកស្រង់ពី៖ Hello Health Group