មកដឹងទាំងអស់គ្នា! ពេលដែលពពោះ គួរតែថែរក្សាស្បែកបែបណាទើបល្អ

ពេល​មាន​ផ្ទៃពោះ ស្ត្រី​ភាគច្រើន​រមែង​មានការ​ប្រែប្រួល​រូបរាង​ជា​ពិសេស​គឺ​បញ្ហា​ស្បែក​មក​ពី​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន ។ ការ​ប្រែប្រួល​អ័រម៉ូន​នេះ​អាច​បណ្តាល​ឲ្យ​ស្បែ​កកើត​មាន​បញ្ហា​ជា​ច្រើន​ដូច​ជា កើត​មុន ស្បែក​ស្ងួត ស្បែក​ឡើង​ខ្លាញ់ មាន​ស្នាម​ជាំ ឬ​ខ្មៅ​ជាដើម ។ ប៉ុន្តែ​ក៏​នៅ​មាន​ស្ត្រី​មួយ​ចំនួន​តូច​ដែល​អាច    រក្សា​សម្រស់​របស់​ខ្លួន​ឱ្យ​នៅ​ស្អាត​ឋិតថេរ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។

តើអ្នកអាចបន្តោយឱ្យស្បែកអ្នកខូចបានទេនៅពេលដែលអ្នកមានផ្ទៃពោះ?

ខាងក្រោម​នេះ​គឺជា​ដំណោះស្រាយ​សម្រាប់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ហើយ​ប្រឈម​ទៅ​នឹង​បញ្ហា​ស្បែក​ខ្លាំង​ដូច​ជា​៖

The Ultimate Pregnancy Skincare Guide | Cosmetify

១. ចំពោះអ្នកដែលមានស្បែកខ្លាញ់

អ្នកត្រូវតែលុបមុខឱ្យបានច្រើនដង។ ម៉្យាងទៀតអ្នកត្រូវតែបរិភោគអាហារដែលមានសារធាតុប្រូតេអ៊ីន និងវិតាមីនA B B2 និងC រួមទាំងបន្លែនិងផ្លែឈើឱ្យបានច្រើន។

២. បើស្បែកអ្នកស្ងួត

អ្នកអាចជ្រើសរើសសាប៊ូកូនក្មេងមកលុបមុខបាន។ ជាងនេះទៅទៀតអ្នកត្រូវបរិភោគអាហារដែលមានជាតិម៉ាញេស្យូមនិងកាល់ស្យូមឱ្យបានច្រើនដូចជាត្រី ពងមាន់ ព្រមទាំងត្រូវបន្ថែមអាហារដែលមានវិតាមីនដូចជាបន្លែព៌ណបៃតង ផ្លែឈើ ឬទឹកដោះគោជាដើម។

Using Skincare During Pregnancy and Breastfeeding - Aesthetics

៣. មាននារីខ្លះនៅពេលដែលមានផ្ទៃពោះ តែងតែកើតស្នាមអ៊ុចខ្មៅនៅលើមុខឬខ្លួន

វិធីព្យាបាលគឺអ្នកត្រូវតែគេងឱ្យគ្រប់ ត្រូវបរិភោគអាហារដែលមានវិតាមីនCនិងប្រូតេអ៊ីនឱ្យបានច្រើន ព្រោះវាអាចជាជំនួយសម្រាប់ស្បែកអ្នក៕

ប្រភព ៖ health.com.kh