នៅពេលជិតគ្រប់ខែអ្នកម៉ាក់ពពោះហាមធ្វើរឿងទាំងនេះ! ព្រោះវាអាចបង្ករឪ្យពិបាកសម្រាល
អ្នកម្ដាយជិតគ្រប់ខែត្រូវតែប្រយ័ត្ននៅពេលដែលធ្វើអ្វីមួយព្រោះវាអាចបង្ករអោយមានការពិបាកនិងឆ្លងទន្លេនិងប្រើពេលយូរ។ខាងក្រោនេះអ្វីដែលអ្នកម្ដាយមិនគួរធ្វើ៖
១. ក្នុងពេលជិតគ្រប់ខែ អ្នកម្តាយមិនគួរធ្វើការនឿយហត់ពេកទេ ដោយការងារផ្ទះទាំងអស់ គួរតែទុកឲ្យប៉ាៗជាអ្នកធ្វើ ព្រោះពេលដែលអ្នកនឿយហត់ពេក នឹងធ្វើឲ្យអ្នកគ្មានកម្លាំងក្នុងពេលបង្កើតកូនទេ។
២. អ្នកម្តាយមិនគួរតែងតែស្ទាបពោះក្នុងពេលជិតគ្រប់ខែទេ ព្រោះក្នុងពេលនោះកូនលូតលាស់បានគ្រប់ជ្រុងជ្រោយហើយ។ ជាហេតុដែលធ្វើឲ្យកូនឆាប់ប្រតិកម្មខ្លាំងណាស់ជាមួយនឹងពិភពខាងក្រៅ។ ដូចនេះ អ្នកម្តាយនឹងមានអារម្មណ៍ឆាប់ភ័យ ដោយធ្វើឲ្យស្បូនអ្នកអាចបើកមុនកំណត់ ហើយធ្វើឲ្យអ្នកកើតមុនខែបាន។
៣. ក្នុងពេលដែលអ្នកម្តាយជិតគ្រប់ខែ អារម្មណ៍របស់អ្នកត្រូវតែសប្បាយ មិនភ័យខ្លាច មិនបារម្ភច្រើន ព្រោះពេលដែលអារម្មណ៍របស់អ្នកតែងស្ថិតក្នុងការភ័យខ្លាច នឹងធ្វើឲ្យអ្នកគេងមិនលក់។ ពេលដែលអ្នកគេងមិនលក់ សុខភាពរបស់អ្នកនឹងចុះខ្សោយ ដោយអាចធ្វើឲ្យប៉ះពាល់ដល់ការសម្រាលដោយធម្មជាតិបានយ៉ាងងាយ៕
ដកស្រង់ពី៖ Health.com